ថ្មីៗនេះក្រុមហ៊ុន Numark បានប្រកាសផ្នែកមួយនៃ DJ hardware ថ្មីបំផុតរបស់ខ្លួននោះគឺ DJ2GO2 ហើយវាគឺជាឧបករណ៍បញ្ជាឌីជេដែលមា នលក្ខណៈពិសេសពេញនិយមបំផុតនៅលើទី ផ្សារ។ វាត្រូវបានរចនាឡើងដើម្បីបំពេញតា មកុំព្យូទ័រយួរដៃស្តង់ដារ ។ ឧបករណ៍ DJ2GO2 ត្រូវបានបង្កើតឡើងដើម្បីមិនអោ យមានកន្លែងទំនេរណាមួយឡើយក្នុងកំ ឡុងពេលសំដែង ឬ ការអនុវត្ត។ ដើម្បីដំឡើងវាគ្រាន់តែដោតកា សរបស់អ្នក ហើយភ្ជាប់វាជាមួយឧបករណ៍បំពងសម្ លេងតាមរយៈ 1/8 output ។
សម្រាប់ឧបករណ៍បញ្ជា DJ2GO2 ដ៏តូចនេះ វាមានមុខងារសំខាន់ៗជាច្រើនដែលប្ រៀបធៀបនឹងឧបករណ៍បញ្ជាតូចៗផ្សេ ងទៀតដូចជា Hercules DJ Control Compact ជាដើម។ DJ2GO2 មានលក្ខណៈពិសេសជាកាតសំឡេងដែលមា នភ្ជាប់ស្រាប់ , មានពីរឆានែលដែលមានវាល,ត្រួតពិនិ ត្យ, master gain ,រន្ធដោតកាស, crossfader , មាន 8 ប៊ូតុងមុខងារខុសគ្នា និងសមត្ថភាពក្នុងការរកមើល និងផ្ទុកចម្រៀង។
ទោះបីឧបករណ៍បញ្ជាត្រូវបានធ្វើឱ្ យប្រសើរតាមបច្ចេកទេស ដើម្បីប្រើជាមួយកម្មវិធី Serato DJ និងភ្ជាប់មកជាមួយ Serato DJ Intro ក៏ដោយការត្រួតពិនិត្យលើឧបករណ៍ បញ្ជា DJ2GO2 អាចត្រូវបានផ្គូរផ្គងជាមួយនឹ ងកម្មវិធីឌីជេ software ផ្សេងទៀត។ ឧបករណ៍បញ្ជា DJ2GO2 នេះនឹងដាក់លក់ក្នុងតម្លៃ 79 ដុល្លារហើយនឹងមានលក់នៅហាងលក់ទំ និញរាយ នាពេលប៉ុន្មានខែខាងមុខនេះ៕ ហេង លក្ខិណា

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច