ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលស្រុកបារាយណ៍ឃាត់ខ្លួនមនុស្ស៣នាក់ ពាក់ព័ន្ធការប្រើប្រាស់ និងជួញដូរសារជាតិញៀន

ចែករំលែក៖

ខេត្តកំពង់ធំ៖ នៅវេលាម៉ោង៩និង៣៥នាទីព្រឹក ថ្ងៃទី១៦ ខែសីហា ឆ្នាំ ២០១៧ កម្លាំងនគរបាល​ជំនាញប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកបារាយណ៍ បានចុះបង្ក្រាប ករណីជួញដូរ និង ប្រើប្រាស់គ្រឿងញៀនខុសច្បាប់ នៅភូមិប្រខ្នាយ ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដោយបានឃាត់ខ្លួនមុខសញ្ញានាក់ ក្នុងនោះមានម្នាក់ជួញដូរគ្រឿងញៀន ។

សមត្ថកិច្ចបានឲ្យដឹងថា ការចុះបង្រ្កាប់ករណីគ្រឿងញៀន នេះ យើងបានធ្វើការអប់រំមុខ សញ្ញាប្រើប្រាស់គ្រឿងញៀន ២នាក់ទី ១ ឈ្មោះ ឈួន ឈុននី (ហៅ ឈុន) ភេទប្រុស អាយុ២៦ឆ្នាំនៅភូមិពពេជ ឃុំចុងដូង ស្រុកបារាយណ៍ ទី២ ឈ្មោះមី ទ្រូក ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិយាយទៀង ឃុំបល្ល័ង្គ(តាមចម្លើយសារភាព) និងធ្វើកិច្ចសន្យាបញ្ឈប់ការ ប្រើប្រាស់នូវសារធាតុញៀនគ្រប់ប្រភេទ និងម្នាក់ទៀតឈ្មោះ គឹម ទ្បា ភេទប្រុស អាយុ៤៨ឆ្នាំ នៅភូមិស្នួល ឃុំ ស្រទ្បៅ ស្រុក បារាយណ៍ ជាអ្នកជួញដូរសារជាតិញៀន ត្រូវបានឃាតខ្លួន ព្រមទាំងដកហូតម្សៅក្រាម ពណ៌សថ្លា ៣​​ កញ្ចប់តូច និងទូសព្ទ័ដៃ ១គ្រឿង ម៉ាក់ណូគាចុចពិល ក្រោយឃាតខ្លួន សមត្ថកិច្ចបានបានបញ្ចូន ជនសង្ស័យ និងវត្ថុតាងមក អធិកាដ្ឋាននគរបាលស្រុកបារាយណ៍​ ដើម្បីកសាងសំណុំរឿង បញ្ជូនមកស្នងការខេត្តកំពង់ធំ​នៅរសៀលថ្ងៃដដែល៕ ប៊ុន រិទ្ធី​


ចែករំលែក៖