ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តសាំយ៉ុងបុកម៉ូតូខ្ទាតចូលទឹកស្រែ ម្ចាស់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្កឡើងដោយរថយន្តសាំយ៉ុងមួយគ្រឿង បានបុកបុរសម្នាក់ដែលកំពុងជិះម៉ូតូម្នាក់បណ្តាលឲ្យរងរបួសធ្ងន់ ហើយម៉ូតូបានខ្ទាតប្រហែល៥ម៉ែត្រចូលក្នុងទឹកភ្លៀងវាលស្រែកាលពីវេលាម៉ោង១១និង១០នាទីព្រឹក ថ្ងៃ ទី ១៧ ខែ សីហា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោផ្លូវបេតុង ក្នុង ភូមិថ្មគោល សង្កាត់ ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ ។

តាមប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុបុរសមិនស្គាល់ឈ្មោះមានវ័យជាង ៣០ឆ្នាំម្នាក់បានជិះម៉ូតូម៉ាកស៊ុយហ្ស៊ុយគី Smash Revo ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1I 4210 បានធ្វើដំណើរតែម្នាក់ឯងតាមបណ្តោយផ្លូវបេតុង នៅក្នុងភូមិកើតហេតុខាងលើ។

ក្រោយមកស្រាប់តែមានរថយន្តសាំយុងពណ៌លឿងមួយគ្រឿង គ្មានស្លាកលេខ បានធ្វើដំណើរតាមផ្លូវនោះដែរក៏បានបុកជនរងគ្រោះពីក្រោយបណ្តាលឲ្យម៉ូតូខ្ទាតចូលទឹកស្រែជាង៥ម៉ែត្រហើយម្ចាស់ម៉ូតូបានអូសខ្លួនទៅនឹងដីរងរបួសជើងយ៉ាងខ្លាំងហើយបើតាម តាមការសន្និដ្ឋានរបស់ប្រជាពលរដ្ឋនៅក្បែរនោះថាប្រហែលជនរងគ្រោះបាក់ផងក៏មិនដឹង។

ក្រោយពេលកើតហេតុភ្លាមៗនោះខាងរថយន្តក៏បានព្យាយាមបើករត់គេចផងដែរតែត្រូវបានប្រជាពលរដ្ឋដែលនៅក្បែរនោះបានជួយជិះម៉ូតូដេញចាប់បានមកវិញប្រគល់ឲ្យសមត្ថកិច្ចតែម្តង។

បច្ចុប្បន្ន ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្រ្គោះនៅឯមន្ទីរពេទ្យ រីឯ រថយន្តបងបង្កនិងអ្នកបើកបរត្រូវបានសមត្ថកិច្ចនាំទៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ ដើម្បី ដោះស្រាយតាមច្បាប់ ៕ ប្រាថ្នា


ចែករំលែក៖