ព័ត៌មានទាន់ហេតុការណ៍៖

បាស JBL Boombox ថ្មីមិនជ្រាបទឹកនិងមានថាមពលថ្ម 24 ម៉ោង

ចែករំលែក៖

JBL នឹងបង្ហាញបាស Bluetooth boombox ធំថ្មីនេះនៅ IFA 2017 ក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ។ បាសនេះ វាមានទំងន់ 11,6 ផោន និង មិនជ្រាបទឹក (ប្រឆាំងនឹងការកំពប់ទឹកលើនិងការជ្រមុជទឹក) ហើយមានថាមពលថ្មរយៈពេល 24 ម៉ោងដោយមិនចាំបាច់សាកថ្មដោយសារតែថាមពលថ្ម 20,000 mAh ។ វាមានភាពអស្ចារ្យសម្រាប់កម្មវិធី pool party និងដំណើរកំសាន្តផ្លូវឆ្ងាយ ។

ដោយសារវាមានបរិមាណថាមពលថ្មច្រើន និងមានរន្ធ USB ចំនួនពីរ វាក៏អាចត្រូវបានប្រើជាប្រភពថាមពលដើម្បីសាកទូរស័ព្ទនិងឧបករណ៍ផ្សេងទៀតរបស់អ្នកបានដែរ។ លក្ខណៈពិសេសផ្សេងទៀត រួមមានរបៀបស្តាប់ខាងក្រៅ និងក្នុងផ្ទះ និងសមត្ថភាពភ្ជាប់ទៅឧបករណ៍បំពងសម្លេង JBL ផ្សេងទៀតតាមរយៈប៊្លូធូសដោយតាមរយៈជម្រើស Connect + របស់ក្រុមហ៊ុន។

ឥឡូវនេះ វាមិនមានកាលបរិច្ឆេទចេញលក់ពិតប្រាកដនោះទេ ប៉ុន្តែវានឹងត្រូវបានដាក់លក់នៅរដូវកាលខាងមុខនេះ និងលក់រាយក្នុងតម្លៃ 399,99 ផោនស្មើនឹង 515 ដុល្លារអាមេរិកនៅឯចក្រភពអង់គ្លេស។ មិនទាន់មានពាក្យនៅឡើយទេនៅពេលដែលបាស JBL Boombox នេះនឹងត្រូវដាក់លក់នៅអាមេរិក ៕ ហេង លក្ខិណា


ចែករំលែក៖