ព័ត៌មានទាន់ហេតុការណ៍៖

មនុស្ស៧នាក់ ម៉ូតូ៣គ្រឿង រួមជាមួយថ្នាំញៀន៩កញ្ចប់ត្រូវនគរបាលចាប់ខ្លួន និងរឹបអូសខណៈល្បាតមូលដ្ឋាន

ចែករំលែក៖

ភ្នំពេញ : ជនសង្ស័យ៧នាក់ និងម៉ូតូ៣គ្រឿង រួមជាមួយថ្នាំញៀនផង ត្រូវសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹកចាប់វាយខ្នោះ និងចាប់យក កាលវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែ សីហា ឆ្នាំ ២០១៧ ស្ថិតនៅតាមផ្លូវលេខ២៧១ មុខបុរី៩៩៩ ក្រុម១៨ ភូមិ២ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ខណៈដែលកងកម្លាំងមានសមត្ថកិច្ចចុះល្បាតការពារសន្តិសុខជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

លោក ផន អូន នាយបុ៉ស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹកខណ្ឌចំការមន បានប្រាប់ថា កម្លាំងល្បាតឃើញក្មេងស្ទាវ៧នាក់ ជិះម៉ូតូ៣គ្រឿង ស្រាប់តែបើករត់ពេលឃើញសមត្ថកិច្ចនោះ ក៏មានការសង្ស័យដេញតាមឃាត់ឲ្យឈប់ និងត្រួតពិនិត្យរកឃើញថ្នាំញៀន៩កញ្ចប់តូច។

ប្រភពបន្តថា ជនសង្ស័យ៖ ឈ្មោះ ម៉ៃ មរកត ភេទប្រុស ឆ្នាំកំណើត 2001 មុខរបរ ជាងដែក ផ្ទះនៅ ភូមិក្នុង ឃុំ ព្រែកតាម៉ាក ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល, ឈ្មោះ ចាន់ ម៉ារឌី ភេទប្រុស ឆ្នាំកំណើត ឆ្នាំ1996 មុខរបរ គ្មាន ភូមិក្នុង ឃុំ ព្រែកតាម៉ាក ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល, ឈ្មោះ លិន ប៉ូទ្បូ ភេទប្រុស ឆ្នាំកំណើត ឆ្នាំ1999 មុខរបរ ជាងម៉ូតូ រស់នៅភូមិក្នុង ឃុំ ព្រែកតាម៉ាក ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល, ឈ្មោះ សាល ម៉ារីណា ភេទប្រុស ឆ្នាំកំណើត ឆ្នាំ1999 មុខរបរ ជាងរថយន្ត រស់ ភូមិក្នុង ឃុំ ព្រែកតាម៉ាក ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល, ឈ្មោះ សួន វិច្ឆិការ ភេទប្រុស ឆ្នាំកំណើត ឆ្នាំ2000 មុខរបរ គ្មាន រស់នៅ ភូមិក្នុង ឃុំ ព្រែកតាម៉ាក ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល, ឈ្មោះ នីម សុខណាន ភេទប្រុស មុខរបរ សិស្សវិទ្យាល័យ ខេត្តកណ្តាល រស់នៅ ភូមិក្នុង ឃុំ ព្រែកតាម៉ាក ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និង
ឈ្មោះ វុធ ឈីវ ភេទប្រុស ឆ្នាំកំណើត ឆ្នាំ2000 មុខរបរ គ្មាន ស្នាក់នៅផ្ទះផ្លូវ 99 សង្កាត់ផ្សារដើមថ្កូវ​ ខណ្ឌចំការមន រាជធានីភ្នំពេញ ជាអ្នកមានថ្នាំញៀន 9កញ្ចប់ ទិញពីឈ្មោះ អា ខ្មៅ នៅម្តុំផ្សារ បឹងត្របែក ។

ប្រភពបន្តថា ជាមួយនេះ សមត្ថកិច្ចក៏បានចាប់យកសម្ភារដូចជា៖ ថ្នាំញៀន 9កញ្ចប់ ពីឈ្មោះ វុធ ឈីវ និងម៉ូតូ 3គ្រឿង ម៉ាក MSXពណ៌ ក្រហម ខ្មៅ ស្លាក លេខ 1 FZ 6841 PPលេខតួ 5339634 , ម៉ាក C100 ប៊ិច ពណ៌ ខ្មៅស្លាកលេខ 1BJ 2118 PP និងម៉ាក លេត ពណ៌ ស 1FA 3270 PP ផងដែរ ។

សមត្ថកិច្ចបន្តថា ក្រោយពីសួរនាំជនសង្ស័យទាំង៩នាក់ ក៏បាននិយាយថា ពួកគេទៅទិញថ្នាំញៀនយកមកជក់ ហើយពេលត្រឡប់មកវិញ ក៏ជួបសមត្ថកិច្ចចាប់វាយខ្នោះ ឆែកឆេររកឃើញគ្រឿងញៀនតែម្តង។

ជនសង្ស័យទាំង៧នាក់ រួមនឹងវត្ថុតាង ត្រូវ​បាន​សមត្ថកិច្ច​​កសាង​សំណុំរឿងចាត់ការ​បន្ត​តាមច្បាប់៕ ស រស្មី


ចែករំលែក៖