ភ្នំពេញ៖ កាលពីថ្ងៃសុក្រ ទី១៨ ខែសីហា ឆ្នាំ ២០១៧ នៅក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) បានរៀបចំកម្មវិធីប្រគល់រង្វាន់លើកទីបីសម្រាប់អ្នកណែនាំរោងការ ដែលបានណែនាំរោងការឲ្យជាវស្រាបៀរ Heineken, Tiger, ABC, Anchor, Gold Crown និង Gold Crown Stout សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍។ កម្មវិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់គ្រប់គ្រងក្រុមហ៊ុន ភ្ញៀវកិត្តិយស និង អ្នកសារព័ត៌មានជាច្រើន។
អ្នកណែនាំរោងការចំនួនបីនាក់បានឈ្នះរង្វាន់រ៉ឺម៉កកង់បីដែលមានបិទស្លាកសញ្ញាស្រាបៀរអាន់ឆ័រយ៉ាងស្រស់ស្អាតជាមួយនឹងស្រាបៀរអាន់ឆ័រដប ៨០ កេស ពីកម្មវិធីចាប់រង្វាន់លើកទីបីដែលបានធ្វើឡើងនៅក្នុងកម្មវិធី Anchor Fun Zone របស់ទូរទស្សន៍ PNN កាលពីថ្ងៃអាទិត្យ ទី ៣០ ខែកក្កដា ឆ្នាំ ២០១៧ កន្លងមក។
កម្មវិធីប្រគល់រង្វាន់លើកទីបីនេះបានរៀបចំឡើងក្នុងគោលបំណងថ្លែងអំណរគុណ និង បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ក្រុមហ៊ុនចំពោះអ្នកដែលបានណែនាំរោងការឲ្យជាវស្រាបៀរ Heineken, Tiger, ABC, Anchor, Gold Crown និង Gold Crown Stout សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍។
សូមកុំទាន់អាល់អស់សង្ឃឹម លោកអ្នកក៏អាចមានឱកាសឈ្នះរង្វាន់រថយន្តដឹកទំនិញខ្នាតតូចជាមួយស្រាបៀរអាន់ឆ័រដប ចំនួន ១៥០ កេសសម្រាប់អ្នកណែនាំរោងការរូបណាដែលបានណែនាំរោងការច្រើនជាងគេសំរាប់កម្មវិធីបន្ទាប់។
ដើម្បីចូលរួមកម្មវិធីឈ្នះរង្វាន់លើកទឹកចិត្តសម្រាប់អ្នកណែនាំរោងការនេះ ម្ចាស់ហាងលក់ភេសជ្ជៈ អ្នកផ្គត់ផ្គង់ម្ហូប(ចុងភៅ) ដេប៉ូចែកចាយ មិត្តភ័ក្តិ និង អ្នកផ្សេងទៀត គ្រាន់តែណែនាំស្រាបៀររបស់ក្រុមហ៊ុន ដូចជាស្រាបៀរ Heineken,Tiger, ABC, Anchor និង Gold Crown ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ និង ធ្វើការចុះឈ្មោះមកកាន់ក្រុមការងារបម្រើសេវាអតិថិជនរបស់ក្រុមហ៊ុនយើងខ្ញុំតាមរយៈលេខទូរស័ព្ទ 011 222 400 / 011 333 500 ជាការស្រេច។
សំរាប់ព័ត៍មានបន្ថែម សូមទំនាក់ទំនងមកលេខ៖ 011 222 400 / 011 333 500 ។
អត្ថបទ៖ វឌ្ឍនា