ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តមួយគ្រឿងបើកបរមិនប្រុងប្រយ័ត្នទៅបុកម៉ូតូកំពុងធ្វើដំណើររួចអ្នកជិះម៉ូតូបុកអ្នកថ្មើជើងបន្តបណ្ដាលឲ្យបុរស២នាក់របួសធ្ងន់ម្នាក់ស្រាលម្នាក់

ចែករំលែក៖

ខេត្តប៉ៃលិន៖ បុរស២នាក់បានរងរបួសធ្ងន់ម្នាក់ (បាក់ភ្លៅ បែកមាត់)រីឯបុរសម្នាក់ជាអ្នកបើកបរម៉ូតូរងរបួសស្រាល អ្នកបើកបរបន្កបានបើករថយន្តគេចបាត់ ខណៈ ដែលរថយន្តមួយគ្រឿងមិនស្គាលម៉ាក បានបើកបរក្នុងល្បឿនលឿន ក្នុងទិសដៅពីលិចទៅកើតបានបើកទៅបុកម៉ូតូមួយគ្រឿងកំពុងធ្វើដំណើរ ក៏ទៅបុកបុរសចំណាស់ម្នាក់កំពុងដើរថ្មើជើងនៅពីមុខបណ្ដាលឲ្យដួល រួចត្រូវបានរថយន្តកិនបាក់ភ្លៅខាងស្ដាំ និងបែកមាត់ រីឯអ្នកបើកម៉ូតូរងរបួសស្រាល ចំណែកអ្នកបើកបររថយន្តបានបើកបរគេចខ្លួនបាត់ស្រមោល ។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១៩ និង៥០នាទី ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះពីរនាក់ ម្នាក់ជាជនអនាថា អាយុប្រហែល៦០ឆ្នាំជាង មិនស្គាលអត្តសញ្ញាណ រងរបួសធ្ងន់បាក់ភ្លៅស្ដាំ និងរងរបួសបែកមាត់ រីឯអ្នកបើកបរម៉ូតូឈ្មោះ ផន គឹម ភេទប្រុសអាយុ២៤ឆ្នាំ មុខធ្វើចំការ រស់នៅភូមិបរហុយ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន(បែកមាត់)រងរបួសស្រាល)) បើកម៉ូតូសង125ពណ៍ខ្មៅពាក់ស្លាកលេខ ប៉ៃលិន 1A87 06 ។ ជនរងគ្រោះទាំងពីរនាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ។ ចំណែកអ្នកបើកបររថយន្តបើកគេចបាត់ ។

សមត្ថកិច្ចនគរបាលចរាចរណ៍ នៃស្នងការខេត្តបានបន្តថា ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះទៅវាស់វែងរួច ក៏បានដឹកជនរងគ្រោះទាំងពីរនាក់មកកាន់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ។ ចំណែកម៉ូតូមួយគ្រឿង ដែលបង្កបន្តនោះត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចណ៍ផ្លូវគោ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន៕ ស សារ៉េត


ចែករំលែក៖