ខេត្តស្វាយរៀងៈ យុវជនសង្ស័យ៥នាក់ មានពីរក្រុម ត្រូវបានសមត្ថកិច្ចនគរបាលក្រុង សហការជាមួយកងរាជអាវុធហត្ថក្រុងស្វាយរៀងបានឃាត់ខ្លួនមកសាកសួរបន្ទាប់ពីបានប្រើហិង្សាដេញវាយគ្នានិងខ្សែក្រវាត់ ប្រដាប់ដោយដាវសាំម៉ូរ៉ៃបង្កភាពអនាធិបតេយ្យ អសន្តិសុខសង្គម ផ្អើលដល់ប្រជាពលរដ្ឋក្នុងក្រុង។
ការប្រើហិង្សានេះ បានកើតឡើងកាលពីលាម៉ោង៩យប់ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ ត្រង់ចំណុចខាងជើងក្បាលស្ពាន គយត្របែក ស្ថិតនៅភូមិរោងបន្លែ សង្កាត់ស្វាយរៀងក្រុងស្វាយរៀង ។
សមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថា ជនសង្ស័យទាំង 2 ក្រុម ដោយក្រុមទី១ មានគ្នា ០3 នាក់មានឈ្មោះ1.ឈ្មោះ ទិត្យ ហួ ភេទប្រុស អាយុ 16ឆ្នាំមុខរបរមិនពិតប្រាកដ 2ឈ្មោះ ម៉ាន់ គិត ភេទប្រុស អារយុ17ឆ្នាំ មុខរបរមិនពិត និងទី3.ឈ្មោះ នួន សូនី ភេទប្រុសអាយុ17ឆ្នាំមុខរបរ មិនពិតប្រាកដ ដោយទាំង៣នាក់នេះ មានទីលំនៅភូមិ រោងដំរី ឃុំស្វាយចេក ស្រុក រំដួល ខេត្តស្វាយរៀង ។
ប្រភពបន្តថា ចំណែកក្រុមទី 2:មានគ្នា 02 នាក់ មាន 1.ឈ្មោះ ជឹម សន ហៅ សៀក ភេទ ប្រុស អាយុ 21 ឆ្នាំមុខរបរ កម្មករ នៅភូមិ តារាងបាល់ សង្កាត់ គយត្របែកក្រុងស្វាយរៀង ។ 2.ឈ្មោះ ឆឹង ឧត្តម ភេទ ប្រុស អាយុ 21 ឆ្នាំ មុខរបរជាងម៉ាស៊ីនត្រជាក់ នៅភូមិ គយត្របែក សង្កាត់ គយត្របែកក្រុងស្វាយរៀង ។
សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុដែលបង្កឲ្យមានអំពើហិង្សានេះកើតឡើង ដោយសារតែក្រុមទាំងពីរ ពេលឃើញជិះម៉ូតូសម្លឹងមើលមុខ និងស្រែកឌឺឌងដាក់គ្នា ក៏ស្ទុះដេញវាយគ្នាតែម្តង ។
ប្រភពបន្តថា បន្ទាប់ពីទទួល័ត៌មានភ្លាម កម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង សហការ ជាមួយកម្លាំង ការិ.យាល័យ អន្តរាគមន៍នគរបាលខេត្តសហការជាមួយកម្លាំងកងរាជអាវុធហត្ថក្រុងបាន ចុះអន្តរាគមន៍ទៅដល់កន្លែងកើតហេតុ ដើម្បីបង្ក្រាបភ្លាម ហើយក៏បាននាំខ្លួនក្រុមទាំងពីរមកសាកសួរ ។
បន្ទាប់ពីបានសាកសួររួចមក ដោយមានការសង្ស័យសមត្ថកិច្ចក៏បានធ្វើតេស្តទឹកនោម ទៅលើក្រុមទាំងពីរ ជាលទ្ធផល គឺមានសារធាតុញៀនក្នុងទឹកនោមម្នាក់ (វិជ្ជមាន)ផងដែរ។
បច្ចុប្បន្ន ក្រុមយុវជនទាំង៥នាក់ត្រូវសមត្ថកិច្ចអធិការដ្ឋាននគរបាលក្រុងស្វាយរៀង កសាងសំណុំរឿងដើម្បីចាត់ការតាមច្បាប់ ៕ យឹម សុថាន