ព័ត៌មានទាន់ហេតុការណ៍៖

ប៉ូលិសឃាត់ខ្លួនស្ត្រីម្នាក់ពីជួញដូរថ្នាំញៀន និងបុរស៥នាក់ទៀតជាអ្នកប្រើប្រាស់

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីម្នាក់ត្រូវបានប៉ូលិសចាប់ខ្លួនពីបទជួញដូរថ្នាំញៀន និង
ឃាត់ខ្លួនបុរស៥នាក់ផ្សេងទៀត ពីបទប្រើប្រាស់(សេព)ថ្នាំញៀនដោយខុសច្បាប់
កាលពីល្ងាចថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ នៅក្នុងមូលដ្ឋានខណ្ឌសែនសុខ។

ប៉ូលិសនិយាយថា ពួកគេត្រូវបានចាប់ខ្លួនក្នុងពេលដោយឡែកនិងទីតាំងផ្សេងគ្នា
ដែលក្នុងចំណោមនោះស្រ្តីឈ្មោះ ស្រី ម៉ុម អាយុ២៩ឆ្នាំ មានទីលំនៅផ្ទះជួល ផ្លូវ
លេខ៣១០ សង្កាត់ទួល ស្វាយព្រៃ១ ខណ្ឌ ចំការមន គ្មានមុខរបរ។ ត្រូវបានគេ
ចាប់ខ្លួននៅតាមផ្លូវក្នុងភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រួមជាមួយនូវ
វត្ថុតាងថ្នាំញៀនចំនួន១កញ្ចប់ ខណៈគាត់កំពុងធ្វើសកម្មភាពលួចដើរលក់ដូរថ្នាំ
ញៀនខុសច្បាប់។

ចំណែកបុរស៥នាក់ផ្សេងទៀតត្រូវបានឃាត់ខ្លួននៅតាមផ្លូវក្នុង សង្កាត់ ទឹកថ្លា
បន្ទាប់ពីមានការសង្ស័យទៅលើពួកគេអាចជាសមាសភាពជនមិនល្អ ហើយបាន
នាំយកមកត្រូតពិនិត្យទឹកនោមរកឃើញមានផ្ទុកនូវសារធាតុថ្នាំញៀនទាំងអស់គ្នា
ដែលពួកគេមានឈ្មោះ ១.ថេន វឿន អាយុ២៦ឆ្នាំ។ ២.ឈ្មោះធា ពិសិដ្ឋ អាយុ ២៨ឆ្នាំ។ ៣.ឈ្មោះដាវ ចិន្តា អាយុ៣១ឆ្នាំ។ ៤.ឈ្មោះទ្រី ភារុណ អាយុ២២ឆ្នាំ។ ៥. ឈ្មោះ កុល ដាំ អាយុ១៨ឆ្នាំ ។ ពួកគេគ្មានមុខរបរពិតប្រាកដ មានទីលំនៅឯ
ស្រុកកំពង់ត្រាច ខេត្តកំពត លើកលែងតែម្នាក់ឈ្មោះទ្រី ភារុណ នៅសែនសុខ៥
សង្កាត់ឃ្មួញ។

បញ្ហាគ្រឿងញៀនជាបទល្មើសដែលសមត្ថកិច្ចគ្រប់ខេត្តក្រុងកំពុងតែបង្កើនការ
យុទ្ឋនាការបង្ក្រាបយ៉ាងក្តៅគគុក តាមបទបញ្ជារបស់រាជរដ្ឋាភិបាល ដែលមាន
សម្តេច តេជោ ហ៊ុន សែន បានចេញបញ្ជារដោផ្ទាល់ចាប់តាំងពីដើមឆ្នាំ២០១៧។

ប៉ូលិស បានកំពុងសាកសួរពត៌មានផ្សេងៗពីពួកគេដើម្បីស្រាវជ្រាវ និងរៀបចំឯក
សារ បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕
តុង សីហា


ចែករំលែក៖