ព័ត៌មានទាន់ហេតុការណ៍៖

កាប់ចាក់គ្នាស្លាប់និងរបួសស្ទើររាល់យប់ ដោយសារចូលក្លិបកម្សាន្តហ្គោលក្លិប តើថ្ងៃណាអាជ្ញាធរក្រុងកំពង់ចាម មានវិធានការ ?

ចែករំលែក៖

ខេត្តកំពង់ចាម ៖ ជនរងគ្រោះម្នាក់ បានរងរបួសយ៉ាងធ្ងន់ ដោយសារក្រុមជនដៃដល់ចំនួនជាង១០នាក់ បានព្រួតធ្វើរការកាប់ប្រហា នៅខាងមុខក្លិបកម្សាន្ត ហ្គោលក្លិប បន្ទាប់ពីធ្វើរសកម្មភាពរួចក្រុមជនដៃដល់បានរត់គេចខ្លួនអស់ ។

សមត្ថកិច្ចនគរបាលមូលដ្ឋានអះអាងថា ករណីហិង្សានេះគឺផ្តើមមកពីពួកគេ ពេលចូលក្លិបផឹកសុី ទាស់ពាក្យសំដីគ្នា។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១និង០៥នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ មានករណីហិង្សាមាស្ថាន់ទម្ងន់នៅចំណុចមាត់ទន្លេភូមិទី១០ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

ជនរងគ្រោះឈ្មោះ ជា សុខឡេង ភេទប្រុស អាយុ២២ នៅភូមិកំពង់ស្ដីលើ ឃុំកំពង់រាប ស្រុកកោះសូទិន ខេត្តកំពង់ចាម រងរបួសក្បាល និងជង្គង់ (របួស ធ្ងន់) បង្កដោយជនសង្ស័យមានគ្នាជាង១០ ។ ក្នុងនោះត្រូវបានគេស្គាល់ ឈ្មោះមួយនាក់ ឈ្មោះ រ៉ា ភេទប្រុសអាយុជាង២០ឆ្មាំ។ មូលហេតុទំនាស់ពាក្យសំដីគ្នានៅហ្គោលក្លិប។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុបើកការស្រាវជ្រាវដើម្បីស្វែងរកចាប់ខ្លួនជនល្មើសយកមកទទួលទោសចំពោះមុខច្បាប់ចំណែកជនរងគ្រោះត្រូវបានជួយបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម។

សូមរំលឹកដែរថា ក្លិបខាងលើនេះជាដើមចម ឲ្យកើតមានអំពើហិង្សា ឈ្លោះប្រកែកកាប់ចាក់គ្នាស្ទើរៀងរាល់យប់ ទោះជាមិនសូវកាប់ចាក់គ្នា ក្នុងក្លិបក៏ពិតមែន ប៉ុន្តែពេលមានរឿងម្ចាស់ក្លិបក៏ដូចសន្តិសុខក្លិបតែងតែរុញច្រានឲ្យគូបដិបក្សទៅកាប់ចាក់គ្នាបន្តនៅខាងមុខក្លិប ដើម្បីបញ្ជៀសការទទួលខុសត្រូវ ។ហេតុដូចនេះ ដើម្បីសន្តិសុខសង្គមបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន សំណូមពរទៅ សមត្ថកិច្ចក៏ដូចអាជ្ញាធរពាក់ពន្ធ័ គួរមានវិធានការក្លិបខាងលើនេះផង៕ វណ្ណៈ


ចែករំលែក៖