ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតូទៅបុកជាមួយរថយន្តចតស្ងៀមបណ្តាលឲ្យរងរបួសធ្ងន់

ចែករំលែក៖

ខេត្តតាកែវ៖ បុរសម្នាក់បានរងរបួសធ្ងន់បន្ទាប់ពីបានបើកម៉ូតូទៅបុកជាមួយរថយន្តមួយគ្រឿងដែលចតទុកនៅស្ងៀម ដែលហេតុការណ៍នេះ កើតឡើងនៅថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០១៧ វេលាម៉ោង ១៩ និង ៤៥ នាទី ស្ថិតនៅលើផ្លូវលេខ ១២៩ ចន្លោះគីឡូម៉ែត្រលេខ ២៤-២៥ ក្នុងភូមិព្រៃល្វាកើត ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ ។

បើតាមសមត្ថកិច្ចស្រុកព្រៃកប្បាសបានឲ្យដឹងថា ជនរងគ្រោះខាងលើមានឈ្មោះ ប៉ូ ភានិត ភេទប្រុស អាយុ២១ ឆ្នាំ មុខរបរកសិករ រស់នៅភូមិកំពង់លាវ ឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ បើកបរម៉ូតូមួយគ្រឿង Honda Cup C 90 ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ កណ្តាល 1J-4249 ទៅបុកជាមួយរថយន្តមួយគ្រឿងម៉ាក Samyung ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2G-6422 បណ្តាលឲ្យជនរងគ្រោះរងរបួសធ្ងន់ ចំណែកម្ចាស់រថយន្តបានរត់គេចខ្លួនបាត់។

ក្រោយពីកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកព្រៃកប្បាស ចំណែករថយន្ត និងម៉ូតូខាងលើត្រូវបានកម្លាំងជំនាញយកមករក្សាទុកដើម្បីរង់ចាំការដោះស្រាយ៕ ភ្នំដា


ចែករំលែក៖