ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីទាហាននិងមន្ត្រីនគរបាលខេត្តតាកែវប៉ះគ្នាក្នុងហាងផឹកស៊ីផ្អើលពលរដ្ឋ

ចែករំលែក៖

ខេត្តតាកែវ ៖ មន្ត្រីទាហាន និងមន្ត្រីនគរបាលខេត្តតាកែវ២ក្រុម ដែលសុទ្ធតែជាអ្នកមានឋានន្តរស័ក្ក ខ្ពស់ៗនោះ បានបង្កជម្លោះផ្អើលប្រជាពលរដ្ឋពេញហាង ខណៈពួកគាត់ចូលហាងផឹកស៊ីមួយ កន្លែងក្នុងក្រុងដួនកែវ កាលពីរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង១៥និង៣០នាទី នៅក្នុងភោជនីយដ្ឋានម្លប់ ស្បួវ ស្ថិតភូមិស្នោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។

បើតាមប្រជាពលរដ្ឋនៅ ក្បែរកន្លែងកើតហេតុបាននិយាយថា នៅវេលាម៉ោងកើតហេតុខាងលើមានសមត្ថកិច្ច២ក្រុម បានចូលទៅហូបចុកនៅក្នុងហាងខាងលើ ដោយម្ខាងជាមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងម្ខាងទៀតជាមេបញ្ជាការរងតំបន់ប្រត្តិការសឹករងខេត្តតាកែវ។

ប្រភពដដែល បន្តថា ក្រោយពីហូបចុកម្នាក់ៗស្រវឹងជោគរៀងៗខ្លួនហើយ ពេលនោះក៏កើតមានជម្លោះពាក្យសម្តី រហួតកើតហិង្សាដាក់គ្នាបង្កការភ្ញាក់ផ្អើលដល់ភ្លៀងក្នុងហាងនិងពលរដ្ឋទៅចោមរោមមើល។ បន្ទាប់ពីកើតហេតុប៉ុន្មាននាទីក្រោយមកកម្លាំង នៃអធិការនគរបាលក្រុងបានចុះទៅដល់កន្លែង និងបាននាំភាគីទាំងសងខាងមកកាន់អធិការដ្ឋាននគរបាលក្រុងដើម្បីសម្រុះសម្រួលនិងដោះស្រាយគ្នា។

ជុំវិញបញ្ហាខាងលើនេះលោកឆាយ សាវុធ អធិការនគរបាលក្រុងដូនកែវ បានឲ្យដឹងថា ភាគីទាំងសងខាងបានស្រុះស្រួលគ្នាដោយគ្មានអ្នកខុស និងអ្នកត្រូវហើយ បានធ្វើកិច្ចសន្យាបញ្ចប់គំនុំគុំគួនគ្នាទៅថ្ងៃក្រោយ ហើយលោកពុំបានចាំឈ្មោះ មន្ត្រីទាហានផ្កាយ ១ និងមន្ត្រីនគរបាលស័ក្ក ៣ ដែលជាអ្នកបង្កជម្លោះនោះទេ ។

បញ្ហានេះដែរមតិប្រជាពលរដ្ឋទូទៅ ដែលឃើញហេតុការណ៍បានសម្តែងការហូសចិត្តយ៉ាងខ្លាំង ដោយពួកគាត់លើកឡើងថា ខ្លួនជាមន្ត្រីកងកម្លាំងប្រដាប់អាវុធចូលហាងផឹកស៊ីក្នុងម៉ោង ធ្វើការមិនគោរពតួនាទីខ្លួនជាអ្នកការពារនិងផ្តល់សេវាសន្តិសុខជូនពលរដ្ឋ មានហូបចុកហើយ បង្កជម្លោះគួរឲ្យភ័យខ្លាចព្រោះពួកគាត់ម្នាក់ៗ សុទ្ធតែកងកម្លាំងប្រដាប់អាវុធ នេះមិនបង្កជម្លោះប្រដាប់អាវុធ ចុះបើមានហេតុភេទផ្ទុះអាវុធកើតឡើងវិញនោះតើមានអ្នក ស្លាប់និងរបួសប៉ុន្មានអ្នកទៅ? ។

ជាការសំណួមពរពលរដ្ឋបានស្នើដល់លោកស្នងការ ខេត្តតាកែវ និងលោកមេបញ្ជាការដំបន់ប្រតិបត្តការសឹករងខេត្តតាកែវ មេត្តាពង្រឹងវិន័យដល់ កូនចៅខ្លួនផងកុំឲ្យកើតមានរឿងដូចនេះទៀត ព្រោះវាជារឿងអាម៉ាស់របស់សមត្ថកិច្ចខ្លាំងណាស់៕ ភ្នំដា


ចែករំលែក៖