ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខណ្ឌមានជ័យ ចុះសួរសុខទុក្ខពីស្ថានភាពជំងឺ និងនាំយកថវិកាមួយចំនួនជូនដល់លោក សេង សាញ់ អតីតចៅសង្កាត់ស្ទឹងមានជ័យ

ចែករំលែក៖

ភ្នំពេញ៖ លោក សេង សាញ់ អតីតចៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ចាប់តាំងពីឆ្នាំ១៩៩៨ រហូតដល់ឆ្នាំ២០១៧ និងជាចៅសង្កាត់រងស្ទឹងមានជ័យទី២ បច្ចប្បន្ន បានធ្លាក់ខ្លួនមានជំងឺធ្ងន់ ងើបពីគ្រែមិនរួច ជាង២ខែមកហើយ ដោយពេលនេះក្រុមគ្រួសារលោក បានបញ្ជូនលោកមកព្យាបាលផ្ទាល់នៅគេហដ្ឋាន ក្នុងភូមិ ឫស្សីទី៣ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្មំពេញ ។

ដោយស្ថានភាពជំងឺរបស់ លោក សេង សាញ់ មិនមានភាពធូរស្បើយ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ អភិបាលខណ្ឌមានជ័យ លោក ពេជ្រ កែវ មុនី បានដឹកនាំមន្រ្តីក្រោមឱវាទចុះសួរសុខទុក្ខពីស្ថានភាពជំងឺ និងនាំ យកថវិកាមួយចំនួនជូនដល់ លោក សេង សាញ់ ដើម្បីជួសម្រួលដល់ទុក្ខលំបាក់របស់ក្រុមគ្រួសារលោកផ្ទាល់។

នេះជាទង្វើល្អមួយ ក្នុងទង្វើល្អជាច្រើន របស់ថ្នាក់ដឹកនាំទូទៅនៃគណបក្សប្រជាជនកម្ពុជា ដែលតែងតែមិនបោះបង់ចោលចំពោះមន្ត្រីណាម្នាក់ ពេលដែលពួកគាត់ជួបការលំបាក់។

មានប្រសាសន៍សំណេះសំណាលសួរសុខទុក្ខ្ខក្នុងឱកាលនោះ លោក ពេជ្រ កែវមុនី បានផ្តាំផ្ញើដល់ លោក សេង សាញ់ ធ្វើយ៉ាងណាជម្នះឲ្យបាន កុំទោទន់តាមជំងឺ ត្រូវខិតខំថែរក្សាខ្លួន ព្យាបាលខ្លួនឲ្យល្អ និងឆាប់ ជាសះស្បើយ។ ចំពោះក្រុមគ្រួសារវិញ ត្រូវមើលថែទាំលោក ដោយយកចិត្តទុកដាក់បំផុត បើមានទុក្ខ លំបាកអ្វីដែលខាងអាជ្ញាធរខណ្ឌជួយបាន ត្រូវរាយការណ៍ភ្លាមៗ ហើយគិតថា ទុកដូចជាក្រុមគ្រួសារតែមួយ។

ជាមួយគ្នានោះដែរ ក្រុមគ្រួសាររបស់លោក សេង សាញ់ បានថ្លែងអរគុណយ៉ាងខ្លាំង ចំពោះលោក អភិបាលខណ្ឌមានជ័យ និងអាជ្ញាធរខណ្ឌមានជ័យ ដែលតែងតែយកចិត្តទុកដាក់ និងសួរសុខទុក្ខជារើយៗ អំពី ស្ថានភាពជំងឺ របស់ លោក សេង សាញ់ ដែលទាំងនេះគឺជាភាពកក់ក្តៅ និងជាកម្លាំងចិត្តមួយយ៉ាងខ្លាំងជួយដល់ លោក សេង សាញ់ ក្នុងពេលសម្រាកព្យាបាល់ជំងឺ៕ ហេង ណារិន្ទ្រ


ចែករំលែក៖