កូឡាឡាំពួរ៖ យោងតាមតារាង នៃការប្រកួតកីឡាស៊ីហ្គេមលើកទី២៩ សម្រាប់ថ្ងៃទី២៣ខែសីហានេះ អត្តពលិកកម្ពុជា ចំនួន៨ប្រភេទកីឡា បានចូលក្នុងទីលានប្រកួត ចាប់តាំងពីវេលាម៉ោង៨និង៥០នាទីព្រឹក មានដូជា កីឡាហែលទឹក កីឡាទូតក្តោង កីឡាប៉េតង់ បាល់បោះ ការ៉េតដូ គុនដាវ អត្តពលកម្មនិងវាយកូនបាល់ ។ នេះបើតាម តារាង ដែល Page Facebook ផ្លូវការ របស់អគ្គនាយកនៃអគ្គនាយកដ្ឋាន អប់រំកាយនិងកីឡា បានបង្ហោះ កាលពីព្រឹកមិញនេះ៕
រូបភាពក្រសួងអប់រំ