ព័ត៌មានទាន់ហេតុការណ៍៖

រាយខ្សែភ្លើងឆក់ត្រីក្បែរផ្ទះមិនប្រយ័ត្នឆក់ស្លាប់ខ្លួនឯង

ចែករំលែក៖

ខេត្តតាកែវ៖ បុរសម្នាក់បានស្លាប់ភ្លាម បន្ទាប់ពីបានឆក់ខ្សែភ្លើង ដែលខ្លួនបានរាយដើម្បីឆក់ត្រីក្បែងផ្ទះ។

ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ ម៉ោង៩និង២០នាទី ស្ថិតនៅចំណុចវាលស្រែក្នុងភូមិត្រពាំងកក់ ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។

បើតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានឲ្យដឹងថា បុរសខាងលើឈ្មោះមួន ស៊ីមនភេទ ប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ ដែលមុនពេលកើតហេតុបុរសរូបនេះបានតខ្សែភ្លើងចេញពីផ្ទះរបស់ខ្លួនដើម្បីយកទៅឆក់ត្រីក្នុងស្រែខាងជើងផ្ទះចម្ងាយប្រមាណ ២៥ម៉ែត្រ តែមិនប្រយ័ត្នបណ្ដាលឲ្យឆក់ស្លាប់ខ្លួនឯងភ្លាមៗតែម្តង ។

ក្រោយពេលកើតហេតុកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុករួមជាមួយអាជ្ញាធរមូលដ្ឋានព្រមទាំងគ្រូពេទ្យបានចុះពិនិត្យឃើញថា សាកសពពិតជាបានឆក់ខ្សែភ្លើងស្លាប់ដោយខ្លួនឯងប្រាកដមែន និងបានប្រគល់ជូនក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី ៕ ភ្នំដា


ចែករំលែក៖