ខេត្តកំពង់ឆ្នាំង៖ បុរសដែលជាជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចនគបាលខេត្ត និងស្រុកសហការគ្នាជាមួយនគបាលស្រុកកំពង់លែងឃាត់ខ្លួនបន្ទាប់ ពីសង្ស័យថា បានសម្លាប់របស់ពន្ធរបស់ខ្លួនកាលពីជិត២ខែមុន ។
ការឃាត់ខ្លួនជនសង្សយ័ខាងលើនេះ ធ្វើឡើងនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ ភូមិទំនប់ ឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចបានឲ្យដឹងថា ជសង្ស័យនេះមានឈ្មោះជិត អេត ភេទប្រុស អាយុ៤៥ឆ្នាំ ចំណែកស្រ្តីរងគ្រោះជាប្រពន្ធរបស់ខ្លួនឈ្មោះឯល ស៊ីម អាយុ៤២ឆ្នាំ អ្នកទាំងពីររស់នៅក្នុងភូមិ ឃុំស្រុកកើតហេតុខាងលើ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា មូលហេតុដែលឈានដល់ការឃាត់ខ្លួនជនសង្ស័យ បន្ទាប់ពីមានព័ត៌មានពីប្រជាពលរដ្ឋ ដែលសង្ស័យថា បុរសឈ្មោះជុច អេត បានសម្លាប់ប្រពន្ធកាលពីជិត២ខែមុន ។
សមត្ថកិច្ចបញ្ជាក់ថា តាមចម្លើយសារភាពរបស់ជនសង្ស័យ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ ជនសង្ស័យ និងប្រពន្ធរបស់ខ្លួន បានទៅវាស់ព្រំដីនៅកន្លែងកើតហេតុ ដែលជាកន្លែងស្ងាត់ ឆ្ងាយពីអ្នកភូមិ ក្នុងពេលដែលទៅវាស់ព្រំដីនោះ ប្តីប្រពន្ធទាំងពីរនាក់នេះ បានទាស់សំដីគ្នាខ្លាំង រហូតដល់ប្តីដែលជាជនសង្ស័យបានខឹង និង រុញប្រពន្ធដួលបោកទៅនឹងខ្នោះអណ្តូង រហូតដល់ស្លាប់ ។ ក្រោយពីស្លាប់ ជនសង្ស័យបានទម្លាក់ជនរងគ្រោះចូលទៅក្នុងអណ្តូង រួចចាក់ដីកប់ បំបិទភស្តុតាង ។
ក្រោយមកជនសង្ស័យបានទៅប្តឹងសមត្ថកិច្ចថា ប្រពន្ធបានរត់ចោលខ្លួនបាត់ទៅហើយ ពេលនោះ សមត្ថកិច្ចមិនបានស្រាវជ្រាវនោះដែរ គ្រាន់តែទទួលបណ្តឹងរបស់ជនសង្ស័យ ។
ប៉ុន្តែនៅរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ស្រាប់តែជនសង្ស័យ បាននិយាយប្រាប់អ្នកស្រុកថា ប្រពន្ធរបស់ខ្លួនទៅហើយមិនត្រឡប់មកវិញទេ រួចប្រុងរកមើលប្រពន្ធថ្មីវិញ ដោយសារនិយាយរឿងនេះដដែលៗប្រាប់អ្នកស្រុក ហើយប្រជាពលរដ្ឋនៅភូមិនេះ ប្រាប់ព័ត៌មាននេះទៅសមត្ថកិច្ច ពេលនោះ សមត្ថកិច្ចចាប់ផ្តើមស្រាវជ្រាវ ទើបដឹងថា ជនសង្ស័យនេះបានសម្លាប់ប្រពន្ធពិតប្រាកដមែន និង ឈានដល់ការឃាត់ខ្លួនជនសង្ស័យតែម្តង ។
ក្រោយពីឃាត់ខ្លួន និងសួរនាំតាមជំនាញសមត្ថកិច្ចបានឲ្យជនសង្ស័យរកទីតាំងដែលសម្លាប់ប្រពន្ធ នៅក្នុងអណ្តូង និង ជីកកកាយឃើញសពជនរងគ្រោះនៅក្នុងអណ្តូងនោះពិតប្រាកដមែន ។
នៅពេលនេះសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការដើម្បីចាត់ការបន្តទៅតាមនីតិវិធី ៕ ចន្ថា
រូបភាព៖ Vibot Leng
[fbvideo link=”https://www.facebook.com/vibot.leng/videos/891287607700513/” width=”600″ height=”400″ onlyvideo=”1″]