ខេត្តសៀមរាប៖ បុរស២នាក់បានជិះម៉ូតូម៉ាកស្មាស់ ពណ៌ខ្មៅ ឌុបគ្នា មកពីលិចមកកើត ស្របទិសគ្នាជាមួយរថយន្ត មកដល់ចំណុចកើតហេតុ បានឡើងជែងរថយន្តមួយ តែមិនផុតត្រូវបានរថយន្ដមួយគ្រឿងទៀត មកពីមុខ ចំកន្លែងរផ្លូវកោង បត់ចូលមកវិញ មិនផុត អកុសល ត្រូវរថយន្តមកពីក្រោយ បុកពេញទំហឹងចូលចំកង់រថយន្តមុខខាងឆ្វេង បណ្តាលឲ្យស្លាប់ម្នាក់នៅហ្នឹងកន្លែង ចំណែកអ្នករួមដំណើរ ត្រូវរបួសស្រាល ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅត្រង់ មុខស្ថានីយ៍ប្រេង ប៉ា ប៉ា ភេត្រូលៀម ភូមិថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
តាមប្រភពពីមន្ត្រីនគរបាលចរាចរណ៍ខេត្តបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុមានពលរដ្ឋរាយការណ៍មកថា មានរថយន្តមួយគ្រឿង បុក ម៉ូតូ ម៉ាកស្មាសពណ៏ខ្មៅពាក់ស្លាកលេខ 1j 1237 សៀមរាប ពីក្រោយ ចូលចំកង់រថយន្តមុខខាងឆ្វេង បណ្តាលឲ្យស្លាប់ម្នាក់ របួសស្រាលម្នាក់ ទើបកម្លាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុ ប៉ុន្តែត្រូវបាន អ្នកបើកឡានចុះរត់គេចខ្លួនបាត់ បន្សល់ទុកនៅរថយន្តមួយគ្រឿងតែប៉ុណ្ណោះ ។
តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ គឺ ដោយសារមកពី អ្នកជិះម៉ូតូឌុបគ្នា ម៉ាកស្មាស ពណ៏ខ្មៅ ពាក់ស្លាកលេខសៀមរាប 1j 1237 គ្មានការប្រុងប្រយ័ត្ន ព្រោះអ្នកទាំង២នាក់នោះបានបើកម៉ូតូឡើងជែង រថយន្តមិនផុត ព្រោះមានរថយន្តមួយគ្រឿងទៀតមកពីមុខចំផ្លូវកោងទៀតផងនោះទើបបណ្តាលឲ្យបុកស្លាប់ ម្នាក់និង របួសស្រាលម្នាក់ អ្នកស្លាប់នោះមាន ឈ្មោះ កែវ ដារូ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅ ភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប (អ្នកឌុប) អ្នករួមដំណើរឈ្មោះ ឡាត់ ឈុនឡាយ ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិថ្មី សង្គាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប របួសស្រាល។ រីឯ ម្ចាស់រថយន្តម៉ាក ហ្វី សូ Fuso ពណ៌ ប្រផេះ ពាក់ស្លាកលេខ ក ២២៨៤ ភព៣ ! បានចុះរត់គេចខ្លួនបាត់។
បច្ចុប្បន្ន សាកសព ជនរងគ្រោះ ត្រូវបានកម្លាំងជំនាញ បានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែក វត្ថុតាង រថយន្ត និង ម៉ូតូ ត្រូវបានយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីដោះស្រាយទៅតាមផ្លូវច្បាប់៕ ប៊ុន រិទ្ធី