ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិកូរ៉េ៥នាក់ និងខ្មែរ២នាក់ត្រូវនគរបាល អន្តោប្រវេសន៍ឃាត់ខ្លួនករណី បើកល្បែងស៊ីសង តាមប្រព័ន្ធអ៊ីនធើណេត នៅក្រុងសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប៖ កម្លាំងសមត្ថកិច្ចនគរបាល អន្តោប្រវេសន៍ ចាប់ខ្លួនជនជាតិកូរ៉េ៥នាក់ និងខ្មែរ២នាក់ពាក់ព័ន្ធនិងករណី បើកល្បែងស៊ីសង តាមប្រព័ន្ធអ៊ីនធើណេត នៅក្រុងសៀមរាប ហេតុការណ៍នេះបានធ្វើឡើងកាលពីវេលាម៉ោង១៧និង៣០នាទី ថ្ងៃ២១ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅផ្ទះជួលស្ថិត នៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

មន្ត្រីនគរបាល អន្តោប្រវេសន៍ បានឲ្យដឹងថា ជនសង្ស័យទាំង៧នាក់ ត្រូវបានចាប់ខ្លួនតាមបញ្ចារបស់លោក សំរិទ្ធសុខុន ព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្តសៀមរាប ជនសង្ស័យទី១មានឈ្មោះ៖ ១-Jeon Sangyeong ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិកូរ៉េខាងត្បូង កាន់លិខិតឆ្លងដែនលេខM31505002 ផុតកំណត់14/11/2014. ទី២-Kim Jeong Gun ភេទប្រុសអាយុ៣០ឆ្នាំជនជាតិកូរ៉េខាងត្បូង កាន់លិខិតឆ្លងដែនលេខM98274341 ផុតកំណត់12/01/2020. ទី៣-Ko Jaekun ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិកូរ៉េខាងត្បូង កាន់លិខិតឆ្លងដែនលេខM552069551ផុតកំណត់ 25/08/2021.ទី៤-Kim Do Hun ភេទប្រុសអាយុ៣៦ឆ្នាំ ជនជាតិកូរ៉េខាងត្បូង(លិខិតឆ្លងដែនយកទៅពន្យា)ទី៥-Jang Geun Soon ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិកូរ៉េខាងត្បូង (លិខិតឆ្លងដែនយកទៅពន្យា) ជាអ្នករៀបចំជួលទីតាំងបើកល្បែង .ទី៦- វ៉ាត់ សុល័យ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិ ខ្មែរ(ជាអ្នកដឹកជញ្ជូន)។ទី៧- រស់ ធាត់ ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ (អ្នកយាមមុខផ្ទះ)។

បើតាមលោកវរសេនីយ៍ឯកជា គឹមសាន្ត ស្នងការរងនគរបាល ខេត្តសៀមរាប ទទួលបន្ទុក ផែនអន្តោប្រវេសន៍ បានឲ្យដឹងថា បច្ចុប្បន្ជជនសង្ស័យទាំងអស់ សមត្ថកិច្ច សាកសួរនៅការិយាល័យ នគរបាល អន្តោប្រវេសន៍ ស្នងការខេត្តសៀមរាប​៕ ប៊ុនរិទ្ធី


ចែករំលែក៖