ព័ត៌មានទាន់ហេតុការណ៍៖

ដល់វេនកាតារវាយបកទៅលើសាវឌីអារ៉ាប៊ីដោយមិនអនុញ្ញាតឲ្យក្រុមហ៊ុនអាកាសចរណ៍អារ៉ាប់ចុះចតនៅកាតារ

ចែករំលែក៖

ក្រុមហ៊ុនអាកាសចរណ៍ជាតិរបស់សាវឌីអារ៉ាប៊ី បានប្រកាសឲ្យដឹងថា ក្រុមហ៊ុន មិនអាចបញ្ជូនយន្តហោះទៅដឹកអ្នកធម្មយាត្រា ពីកាតារទៅកាន់អារ៉ាប៊ីសាអ៊ូឌីត បានឡើយ ។សារព័ត៌មាន AFP បានផ្សាយ ថា ក្រុមហ៊ុន អាកាសចរណ៍ Saudi Arabia Airline បានឲ្យដឹងថាក្រុមហ៊ុន មិនទទួលបានការអនុញ្ញាតឲ្យចុះចតនៅទីក្រុងដូហា ប្រទេសកាតារនោះទេ។

ជារៀងរាល់ឆ្នាំ មានពលរដ្ឋប្រមាណ២ ទៅ៣លាននាក់ កាន់សាសនាអ៊ិស្លាមត្រូវ ធ្វើធម្មយាត្រា ទៅកាន់ព្រះវិហារ Mecca នៅប្រទេស សាវឌីអារ៉ាប៊ី។ ការធ្វើធម្មយា ត្រាគឺជា តួនាទីត្រូវតែធ្វើរបស់អ្នកកាន់ សាសនាអ៊ិស្លាម នៅលើពិភពលោក យ៉ាងហោចណាសក៏បានម្តងក្នុងមួយជីវិតដែរ។

ប៉ុន្តែដោយសារតែមានភាពតានតឹង រវាងកាតារនឹង សាវឌីអារ៉ាប៊ី លើផ្នែកនយោ បាយ ដោយសាវដីអារ៉ាប៊ី បានបិទច្រកព្រំដែនទាំងដែនទឹកនិងដែនគោក ទើបធ្វើឲ្យ ការតផ្ជាប់ ចរាចរណ៍ ទាំងផ្លូវគោកនិងផ្លូវអាកាសត្រូវរាំងស្ទះ។

ប៉ុន្តែក្រោយពេលដែលបានបើកច្រកព្រំដែនគោកជាមួយកាតារវិញ ប្រទេស សាវឌីអារ៉ាប៊ី បានប្រកាសថា ព្រះមហាក្សត្រ Salman បានស្នើឲ្យបញ្ជូនយន្តហោះដឹក ​ អ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍សាវឌីអារ៉ាប៊ីទៅកាន់ប្រទេសកាតារ ដើម្បីដឹកអ្នកធ្វើព្យុហយាត្រាមកកាន់ទីក្រុង Jeddah ដោយប្រាក់ចំណាយធ្វើដំណើរ ទាំងអស់ត្រូវបានព្រះមហាក្សត្រជាអ្នក ចំណាយ។

ប៉ុន្តែជើងហោះហើរដំបូង ពីសាវឌីអារ៉ា ប៊ី មិនបានសម្រេចឡើយដោយសារតែមិនទទួលបាន លិខិតអនុញ្ញាត ពីរដ្ឋាភិបាល កាតារឲ្យចុះចតនៅទីក្រុង ដូហា។ លោក Saleh Al Jasser អគ្គនាយកក្រុមហ៊ុន អាកាសចរណ៍ សាវឌីអារ៉ាប៊ី បានឲ្យដឹងថា ក្រុមហ៊ុនបានដាក់លិខិតស្នើសំុចុះចតជាច្រើនថ្ងៃកន្លងមកហើយតែ មិនទាន់ទទួល បានការឆ្លើយតប។

ចំណែកកាតារវិញ មន្ត្រីអាកាសចរណ៍ កាតារ បានច្រានចោលការចោទប្រកាន់ ខាងលើ ដោយបញ្ជាក់ថា កាតារបាន ទទួលសំណើពីសាវឌីអារ៉ាប៊ី ហើយយើង ក៏បានឆ្លើយតបទៅវិញដែរ ដោយបញ្ជាក់ ថាភាគី សាវឌីអារ៉ាប៊ី ចាំបាច់ត្រូវតែសហការជាមួយក្រសួងពាក់ព័ន្ធ ស្តីពីអ្នកធ្វើ ព្យុហយាត្រា ហើយគោរពទៅតាម ច្បាប់ ដូចកាលពីមុន ។ពេលនោះ ក្រសួងគ្រប់ គ្រង អាកាសចរណ៍និងអនុញ្ញាតឲ្យចុះចតនៅកាតារ៕ ម៉ែវ សាធី


ចែករំលែក៖