ខេត្តសៀមរាប៖ នៅវេលាម៉ោង៣ និង៥០នាទីរសៀល ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបណ្ដេញជនជាតិចិន១២២នាក់ ស្រី១៦នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(VOIP) ដែលត្រូវបានបង្ក្រាបកាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧ នៅភូមិក្បាលស្ពាន ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទៅកាន់ប្រទេសចិនវិញ តាមព្រលានយន្តហោះខេត្តសៀមរាប ។
ការបញ្ជូននេះអនុវត្តតាមប្រកាសក្រសួងមហាផ្ទៃ ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ និងមានការសហការពីក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋប្រជាមានិតចិន យកយន្តហោះពិសេស២គ្រឿង មកទទួលយកផងដែរ ៕