ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានអបអរសាទរដល់កីឡាការិនី កែ ឡេង និង អ៊ុក ស្រីមុំ ដែលទើបបានទទួលមេដាយមាស ។
សម្តេចតេជោបានថ្លែងតាមបណ្តាញសង្គមហ្វេសប៊ុកកាលពីព្រលប់ថ្ងៃទី២៤ ខែសីហាថា៖
«ខ្ញុំសូមអបអរសាទរដល់កីឡាការិនី កែ ឡេង និង អ៊ុក ស្រីមុំ ដែលទើបបានទទួលមេដាយមាស (Gold Medal) បន្ទាប់ពីការប្រកួតឈ្នះលើក្រុមកីឡាការិនីប្រទេសថៃក្នុងវគ្គផ្តាច់ព្រ័ត្រលើវិញ្ញាសាប៉េតង់ជាគូក្នុង ការប្រកួតកីឡាស៊ីហ្គេម (Sea Games) លើកទី២៩ ដែលកំពុងប្រព្រឹត្តទៅនៅប្រទេសម៉ាឡេស៊ី។
នេះជាមោទនភាពជាតិយើងទាំងមូល ហើយខ្ញុំក៏សូមជូនពរដល់កីឡាករកីឡាការិនីក្នុងផ្នែកវិញ្ញាសារ ដទៃទៀតទទួលបានជោគជ័យដូចគ្នានៅក្នុងការប្រកួត Sea Games នៅប្រទេសម៉ាឡេស៊ី»៕
រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ