ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេសកូរ៉េខាងជើងមានចេតនាធ្វើឲ្យបែកធ្លាយពីគម្រោងផលិតអាវុធថ្មី

ចែករំលែក៖

រូបភាពដែលប្រព័ន្ធផ្សព្វផ្សាយជាតិកូរ៉េខាងជើង KCNA បានផ្សព្វផ្សាយនោះគឺ បង្ហាញ ឲ្យឃើញពីការរីកចម្រើននៅក្នុង កម្មវិធីកាំជ្រួចមីស៊ីលអត់ឈប់ឈររបស់ កូរ៉េខាងជើង។

កាលពីថ្ងៃទី២៣ ខែសីហា សារព័ត៌ មាន KCNA របស់កូរ៉េខាងជើង បានផ្សព្វ ផ្សាយរូបភាព ស្តីអំពី ការទៅត្រួតពិនិត្យ ទីតាំង ស្រាវជ្រាវនិងផលិតមីស៊ីល របស់ មជ្ឈមណ្ឌល វិទ្យាសាស្ត្រការពារជាតិកូរ៉េ ខាងជើង។

រូបភាពទាំងនោះត្រូវបានប្រកាសជាសាធារណៈក្រោយពេល២ថ្ងៃ ដែលអាម េរិក និងកូរ៉េខាងត្បូង បានចាប់ផ្តើមធ្វើសម យុទ្ធ Ulchi Freedom Guardian ជាសមយុទ្ធប្រចាំឆ្នាំទ្រង់ទ្រាយធំរបស់ប្រទេស ទាំងពីរ ដោយមានទាហានរាប់មឺុននាក់ ចូលរួម។ កូរ៉េខាងជើងបានចាត់ទុកការធ្វើសមយុទ្ធនោះគឺជាសកម្មភាពត្រៀមឈ្លានពានទឹកដីកូរ៉េខាងជើង។

តាមរូបភាពខាងលើ អ្នកឯកទេសរបស់មជ្ឈមណ្ឌលស្រាវជ្រាវអន្តរជាតិ Monterey លោក James Martin ស្តីពីការមិនរីក សាយភាយអាវុធបរមាណូបាននិយាយថា សកម្មភាពខាងលើ គឺជាវិធីសាស្ត្រ ក្នុងការលាតត្រដាងឲ្យពិភពលោកបានដឹងដោយប្រយោលស្តីពីការរីកចម្រើន ក្នុងកម្មវិធី មីស៊ីលនិងបរមាណូរបស់ប្រទេស កូរ៉េខាងជើងនិងជាសារផ្ញើទៅកាន់អាមេរិកថា កូរ៉េខាងជើងមិនមែនគំរាមតែមាត់នោះឡើយ ។

នៅពេលនេះមេដឹកនាំកូរ៉េខាងជើង លោកគីម ជុនអ៊ុនបានបញ្ជាឲ្យផលិតបន្ថែមនូវម៉ូទ័រគ្រាប់មីស៊ីល និងគ្រាប់ក្បាលនុយ ក្លេអ៊ែរ ដើម្បីប្រឆាំងទៅនឹងប្រទេសល្មោភសង្គ្រាមអាមេរិក ។នៅពេលនេះ គឺជាការ សាកល្បងកម្លាំងគ្នា ព្រោះតាំងពីលោកត្រាំឡើងកាន់តំណែងប្រធានាធិបតីអាមេ រិកមក លោកគីម ជុនអ៊ុននៅមិនទាន់ដឹង ចិត្តលោកត្រាំពិតប្រាកដ និងពិបាកទាយ ថា តើនៅក្នុងល្បែងមួយនេះ លោកត្រាំ ហ៊ានដាក់លុយប៉ុន្មាន។ ពិតណាស់ថា ពេលនេះ ពោលតាំងពីលោកគីម ជុនអ៊ុនបានប្រកាសសម្រាកការសាកល្បងនុយក្លេអ៊ែរ និងគ្រាប់មីស៊ីលមក លោកត្រាំបានចាត់ទុកជាជោគជ័យមួយរបស់លោក និងហ៊ានទាំងប្រើទណ្ឌកម្មថ្មីប្រឆាំងកូរ៉េខាងជើងទៀតផង។

កូរ៉េខាងជើង នៅមិនទាន់បានឆ្លើយតបអ្វីនឹងទណ្ឌកម្មថ្មីរបស់អាមេរិក ឬមួយ ក៏ប្រតិកម្មរបស់លោកដូណាល់ ត្រាំពេល នេះទេ តែលោកគីម ជុនអ៊ុនផ្ទាល់ខ្លួនបានបង្ហាញឲ្យឃើញនាថ្ងៃពុធនេះនូវភាពចម្រើន ផ្នែកបច្ចេកវិទ្យានៃកម្មវិធីគ្រាប់មីស៊ីល និងកម្មវត្ថុពោរពេញដោយមហិច្ឆតានាពេលអនាគត។ នាឱកាសធ្វើទស្សនកិច្ចនៅក្នុង វិទ្យាស្ថានបរិក្ខារគីមីនៃសាលា វិទ្យាសាស្រ្តការពារដែលជាកន្លែងផលិតគ្រាប់មីស៊ីល លោកគីម ជុនអ៊ុនបានបញ្ជាឲ្យផលិតបន្ថែមនូវម៉ូទ័រកាំជ្រួច និងគ្រាប់ក្បាលនុយក្លេអ៊ែរក្រោមបច្ចេកវិទ្យាថ្មី។ កាយវិការរបៀបនេះ បញ្ជាក់ឲ្យឃើញថា លោកគីម ជុនអ៊ុនមិនមែនមិនខ្លាចការគំរាមរបស់លោកត្រាំ ប៉ុណ្ណោះទេ តែបែរជាពួនសំងំពង្រឹងកម្លាំងបន្ថែមទៅវិញ។

ជាការពិត កិច្ចចរចាមួយទល់មួយរវាងក្រុងវ៉ាស៊ីនតោន និងក្រុងព្យុងយ៉ាង គឺជាអ្វីដែលកូរ៉េខាងជើងបានទាមទារចង់បានយ៉ាងទទូចជាយូរមកហើយ។ តែគេមិនត្រូវ ភ្លេចនិយាយទេថា ភាគីទាំងពីរបន្តមិន ទុកចិត្តគ្នា និងបានដាក់លក្ខខណ្ឌឲ្យគ្នាទៅ វិញ ទៅមកដោយគ្មានអ្នកណាហ៊ានធ្វើ សម្បទានមុនឡើយ។ វ៉ាស៊ីនតោនថា ខ្លួន អាចចរចាបាន តែក្រុងព្យុងយ៉ាងត្រូវលះ​បង់កម្មវិធីនុយក្លេអ៊ែរ និងគ្រាប់មីស៊ីល ជាមុន។ ចំណែកក្រុងព្យុងយ៉ាងឆ្លើយបក វិញថា ខ្លួនអាចលះបង់បាន លុះត្រាតែ វ៉ាស៊ីនតោនឈប់គំរាមវាយប្រហារ និង ផ្តល់ជំនួយឲ្យខ្លួនជាមុន។

បច្ចុប្បន្នអាមេរិក កំពុងតែ «ត្បក ផងអង្អែលផង»ទៅលើមេដឹកនាំកូរ៉េខាងជើង ក្នុងការបញ្ចុះបញ្ចូល ប្រទេសនេះបោះបង់កម្មវិធីអាវុធដែលអាចគំរាមកំហែងដល់ អាមេរិក។កាលពីថ្ងៃ ទី២២ សីហា រដ្ឋបាលអាមេរិកាំងបានបង្កើនគំនាបដាក់កូរ៉េខាងជើងដោយបានអនុម័ត ទណ្ឌកម្មថ្មីក្នុង សំណុំរឿងនុយក្លេអ៊ែរ និងគ្រាប់មីស៊ីល។ ទន្ទឹមគ្នានេះ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំបានចេញមុខប្រកាសក្តែងៗ ថា ការដំឡើងសាច់ដុំរបស់លោកដាក់ មនុស្សខ្លាំងកូរ៉េខាងជើងលោកគីម ជុន អ៊ុនពិតជាបានធ្វើឲ្យលោកគីម ជុនអ៊ុនខ្លប ខ្លាច និងចាប់ផ្តើមបញ្ចេញកាយវិការស្លូតបូត គោរពអាមេរិក។ រីឯប្រមុខការទូត អាមេរិកលោក Rex Tillerson បានឆ្លៀត បន្ថែមដោយកោតសរសើរពីភាពអត់ធ្មត់ របស់កូរ៉េខាងជើង។ តែចិនបានព្រមាន ត្រង់ៗថា វិធានការដាក់ទណ្ឌកម្មថ្មីរបស់ អាមេរិកនឹងរឹតតែធ្វើឲ្យស្ថានការណ៍ស្មុគស្មាញពិបាកដោះស្រាយ។

ការដែលចិនទើសទាល់ចិត្តខ្លាំងចំពោះ ទណ្ឌកម្មអាមេរិកដាក់លើ កូរ៉េខាងជើងក៏ដោយសារចិនខ្លួនឯងហាក់ដូចជាបានទទួលរងនឹង ទណ្ឌកម្មនោះផ្ទាល់ដែរ។ ចូរកុំភ្លេច ថា ទណ្ឌកម្មរបស់អាមេរិកដាក់លើកូរ៉េខាងជើងបានសំដៅជាពិសេសលើ ក្រុមហ៊ុន បរទេស ឬជនបរទេសចិន និងរុស្ស៊ីដែល កំពុងរកស៊ីជាមួយកូរ៉េខាងជើង។ គោល ដៅរបស់អាមេរិក គឺកាត់ផ្តាច់ចំណូលរបស់កូរ៉េខាងជើងពីក្រៅដើម្បីកុំឲ្យរបប កុម្មុយ នីស្តមួយនេះយកទៅអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរ និងកម្មវិធីគ្រាប់មីស៊ីល។ ម្យ៉ាងទៀត ចិនមិនយល់ស្របនឹងអាមេរិកដែលបាន អនុម័តតែម្នាក់នៅក្នុងបញ្ហានេះទេ និង យល់ថា ទង្វើរបៀបនេះនឹងរឹតតែធ្វើឲ្យរឿងដ៏រសើបមួយនេះពិបាកដោះស្រាយ។

នៅក្នុងទណ្ឌកម្មថ្មីដាក់លើកូរ៉េខាងជើង ក្រសួងសេដ្ឋកិច្ចអាមេរិកបានសំដៅលើក្រុមហ៊ុនចិន និងរុស្ស៊ីដែលរកស៊ីទិញ ធ្យូងថ្ម និងលោហធាតុជាច្រើនផ្សេងទៀតពីកូរ៉េខាងជើង។ តួលេខផ្តល់ដោយរដ្ឋបាលអាមេរិកាំងឲ្យដឹងថា ក្នុងចន្លោះឆ្នាំ ២០១៣ និង ២០១៦ ក្រុមហ៊ុនចិនបានទិញរ៉ែធ្យូងថ្មពីកូរ៉េខាងជើងក្នុងទឹកប្រាក់ ៥០០លាន ដុល្លារ។ ទឹកប្រាក់យ៉ាងសម្បើមនេះមិនត្រូវបានរបបក្រុងព្យុងយ៉ាងយកទៅ ចិញ្ចឹមពលរដ្ឋរបស់ខ្លួនដែលកំពុងអត់ឃ្លាននោះទេ តែបែរជាយកទៅអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរ និងកម្មវិធីគ្រាប់មីស៊ីលទៅវិញ។ នៅ ឯប្រទេសរុស្ស៊ីវិញ មានជនជាតិរុស្ស៊ី ៣ នាក់ រួមទាំងក្រុមហ៊ុនរុស្ស៊ីមួយបានទទួលទណ្ឌកម្មរបស់អាមេរិកក្នុងបទ លក់ប្រេងទៅឲ្យកូរ៉េខាងជើងជាថ្នូរនឹងការទិញលោហធាតុពី កូរ៉េខាងជើង។

ទណ្ឌកម្មថ្មីរបស់អាមេរិកដាក់លើកូរ៉េខាងជើងពេលនេះបានធ្វើឡើង ក្រោយពីទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពី ថ្ងៃទី៦ ខែសីហាដែលសំដៅបិទខ្ទប់ចំណូលរបស់ក្រុងព្យុងយ៉ាងដែលបានមកពីការលក់ ធ្យូងថ្ម ដែក និងក្នុងផ្នែកនេសាទ៕ ម៉ែវ សាធី


ចែករំលែក៖