ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិឡាវម្នាក់ត្រូវនគរបាលឃាត់ខ្លួនជាមួយថ្នាំញៀនជាង២គីឡូក្រាម

ចែករំលែក៖

ខេត្តស្ទឹងត្រែង: ជនជាតិឡាវម្នាក់ និងថ្នាំញៀនជាង២គីឡូក្រាមត្រូវបាននគរបាលប្រឆាំងគ្រឿងញៀនខេត្តចុះបង្ក្រាបចាប់ឃាត់ ខ្លួនបានភ្លាមៗខណ:ជនសង្ស័យកំពង់ធ្វើចរាចរណ៍ថ្នាំញៀន ពីរប្រទេសឡាវចូលមកទឹកដីខ្មែរ ។

ការចុះបង្ក្រាបករណីខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង១៩និង២០នាទី ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ ត្រង់ចំណុចក្រវ៉ាត់ព្រំដែនបង្គោលលាក់ចន្លោះលេខ៣៤និង៣៥ ស្ថិតក្នុងភូមិស្រែសំរោង ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្ត​ស្ទឺងត្រែង។

ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ ​ផែង ផាន់ណាង៉ៅ អាយុ​៥០ឆ្នាំ​ ជនជាតិឡាវ​ មុខរបរ​កសិករ មានស្រុកកំណើតនៅភូមិណាចានស្រុកសុកូម៉ា ខេត្តចំប៉ាសាក់ ប្រទេសឡាវ។

ក្រោយការឃាត់ខ្លួន សមត្ថកិច្ចដកហូតបានថ្នាំញៀនប្រភេទម្សៅក្រាមពណ៍សថ្លាមេតំហ្វេតាមីន ice ចំនួន​០២កញ្ចប់ធំ​ ដែលមានទម្ងន់​សរុប២១២៥.៥ក្រាម (សាច់ថ្នាំញៀនសុទ្ធ)។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលថខេត្តដើម្បីសួរនាំបន្ថែម និងកសាងសំណុំរឿងបញ្ជូនខ្លួនបន្តទៅកាន់តុលាការចាត់ការទៅតាមនីតិវិធី៕ មាស សុផាត


ចែករំលែក៖