ប៉ោយប៉ែតៈ ស្រ្តីជើងខ្លាំង ជេរ ប្រមាថរិះគន់សម្ដេចតាមប្រព័ន្ធបណ្ដាញសង្គមហ្វេសប៊ុក ត្រូវកម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនកាលពីវេលាម៉ោង៣និង៣៥នាទីរសៀល ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ នៅចំណុចផ្លូវដើមពុទ្រា ក្នុងកាស៊ីណូមួយកន្លែង ឋិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចក្រុងប៉ោយប៉ែតប្រាប់ថាៈ ស្រ្តីដែលជើងខ្លាំងនោះ មានឈ្មោះម៉ៅ លីនដា អាយុ៣១ឆ្នាំ មុខរបរបម្រើការនៅក្នុងកាស៊ីណូ រស់នៅក្នុងភូមិក្បាលស្ពាន១ សង្កាត់ក្រុងប៉ោយប៉ែត។
សមត្ថកិច្ចបញ្ជាក់ថា អ្នកលេងfacsbookមួយចំនួនធំ គេបានរិះគន់ម្ចាស់ facsbookនេះ ម្នាក់នេះ ដែលជេរសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅប៉ោយប៉ែតថា នាងក្មេងសោះ តែនាងព្រហើនណាស់! យ៉ាងហោចណាស់ នាងជាខ្មែរត្រូវមានសីលធម៌ ក្នុងខ្លួនប្រើពាក្យសម្ដីឲ្យសមរម្យចំពោះមនុស្ស ដែលមានវ័យចាស់ជាងខ្លួនដែរ។
អ្នកលេង facsbook បញ្ជាក់ថាៈ អ្នកចូលទៅ Commentទាំងអស់សូមប្រុងប្រយត្ន័ និងទទួលខុសត្រូវដោយខ្លួនឯង កុំចេះតែជេរប្រមាថពេក មនុស្សណាក៏មានកំហុសដែរ បើគាត់ធ្វើខុស គួររិះគន់ប្រាប់គាត់ទៅវិញ ឃើញចំណុចខ្វះខាតរិះគន់ហើយ ឃើញចំណុចរីកចម្រើន សរសេរលើកទឹកចិត្តផងដែរ ទើបមានប្រយោជន៏ដល់សង្គម។
ជុំវិញករណីខាងលើនេះ លោក ប៊ោន ស៊ីហា អធិការរងក្រុងប៉ោយប៉ែតទទួលបន្ទុកសន្តិសុខបានប្រាប់ថា ដោយទទួលបទបញ្ជាពីលោកស្នងការខេត្តបន្ទាយមានជ័យ បន្ទាប់ពីម្ចាស់អាខោន Linda GiGiខាងលើ Comment រិះគន់ជេរសម្ដេចលោកបានចុះទៅឃាត់ខ្លួនស្ត្រីខាងលើនេះ នៅក្នុងកាស៊ីណូមួយកន្លែង ត្រង់ចំណុចខាងលើ រួចបានបញ្ជូនទៅស្នងការខេត្តបន្ទាយមានជ័យភ្លាម ដើម្បីកសាងសំណុំរឿងពាក់ពន្ធករណីខាងលើនេះ។
លោកសិទ្ធ ឡោះ ស្នងការរងទទួលបន្ទុកផែនព្រហ្មទណ្ឌប្រាប់ថា ចំពោះស្រ្តីខាងលើនោះលោកកំពុងតែសួរនាំ ។
លោកថា ស្រ្តីរួបនោះគាត់មានសតិមិនគ្រប់ ដោយសារតែគាត់ប្រើប្រាស់សារធាតុញៀនច្រើនពេក ម្យ៉ាងទៀត យើងកំពុងតែស្រាវជ្រាវឯកសារពាក់ពន្ធ និងអញ្ជើញម្ដាយស្រ្តីរងការចោទមកស្រាយបំភ្លឺ ។ ទោះយ៉ាងណា លោកថានឹងសុំគោលការណ៏ទៅថ្នាក់លើបន្ថែមជុំវិញករណីនេះ៕ វណ្ណា