ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ២គ្រឿងបុកគ្នាចំពេញទំហឹងស្លាប់២នាក់និងរបួសធ្ងន់ស្រាល២នាក់នៅខណ្ឌច្បារអំពៅ

ចែករំលែក៖

ភ្នំពេញ៖ យ៉ាងហោចណាស់មានជនរងគ្រោះម្នាក់បានស្លាប់ភ្លាមៗ និង៣នាក់ទៀតរងរបួសធ្ងន់ស្រាលដោយសារមានម៉ូតូ២គ្រឿងបានបុកគ្នាចំពេញទំហឹងកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង០៥និង៤០នាទីព្រឹក នៅលើដងផ្លូវជាតិលេខ១ ស្ថិតនៅភូមិតាព្រហ្ម សង្គាត់ព្រែកឯង ខណ្ឌច្បារអំពៅ។

នគរបាលចរាចរខណ្ឌបានឲ្យដឹងថា ករណីនេះកើតឡើងដោយម៉ូតូ០១គ្រឿង ម៉ាកហុងដាសេ ឌ្រីម១២៥ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ ១AB ៣៧១០ ជិះគ្នា៣នាក់បើកបរដោយឈ្មោះ រុំ រស់ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិឫស្សី ឃុំព្រែកឫស្សី ស្រុកល្វាឯម ខេត្តកណ្តាល អ្នករួមដំណើរមានឈ្មោះ
ទី១-ឈ្មោះរី វណ្ណី ភេទប្រុស អាយុ១៣ឆ្នាំ និងទី២-ឈ្មោះស្រឿង ភាភេទប្រុស អាយុ៥៥ឆ្នាំ អ្នកទាំង៣នាក់របួសធ្ងន់ស្រាល ក្រោយមកបានស្លាប់ម្នាក់ ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។

ជនរងគ្រោះទាំង៣នាក់ ជិះម៉ូតូឌុបគ្នាតាមបណ្តោយផ្លូវថៃហ្គ័រ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ត្រង់ចំណុចកើតហេតុបានបុកម៉ូតូ១គ្រឿង ម៉ាកហុងដាសេ ឌ្រីម ១២៥ ពណ៌ខៀវ ពាក់ស្លាកលេខ ១DE ២៩៩៨ បើកបរដោយឈ្មោះ ម៉េង យ៉ាំង ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិកំពង់ចម្លង ឃុំព្រែកទម្លាប់ ស្រុកលើកដែក ខេត្តកណ្តាល ស្លាប់នៅកន្លែងកើតហេតុ ។
លោកឯក សា រ៉ន អធិការរងនគរបាលខណ្ឌច្បារអំពៅ ទទួលការងារសណ្តាប់ធ្នាប់ចរាចរបានឲ្យដឹងថា ក្រោយពីកើតហេតុ កម្លាំងជំនាញរបស់ខណ្ឌបានចុះទៅវាស់វែងហើយបានបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ និងប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីដោយឡែកម៉ូតូទាំង២គ្រឿងយកទៅរក្សាទុកនៅអធិការខណ្ឌដើម្បីបន្តនីតិវិធី ។

ករណីគ្រោះថ្នាក់ចរាចរនេះកើតឡើងដោយការបើកបរមិនប្រយ័ត្នទាំងសងខាង ៕ សណ្តោស


ចែករំលែក៖