ព័ត៌មានទាន់ហេតុការណ៍៖

បុរសសន្តិសុខឯកជន ខប ខូអិលធីឌី យាមហាងម្នាក់ដេកស្លាប់នៅក្នុងម៉ូតូកង់បី

ចែករំលែក៖

ភ្នំពេញ: បុរសម្នាក់ជាសន្តិសុខឯកជនដេកស្លាប់នៅក្នុងម៉តូកង់បី ដែលគេស្គាល់ថា ជាអ្នកយាមហាងនៅក្នុងកោះពេជ្រ មិនដឹងមូលហេតុ​ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យ កាលវេលាម៉ោង៧ព្រឹក ថ្ងៃទី២៨ ខែសីហា ឆ្នាំ ២០១៧ នៅចំណុចហាងមួយកន្លែងនៅក្នុងកោះពេជ្រ ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ញ៉ាញ សាំង ភេទប្រុស អាយុ៦៧ឆ្នាំ មានស្រុកកំណើតស្រុកប៉ាទី ខេត្តតាកែវ ជនជាតិខ្មែរ មុខរបរជាសន្ដិសុខឯកជនអ្នកយាមហាង ។

បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ថា មុនកើតហេតុបានជនរងគ្រោះខាងលើបានមកដេកនៅលើម៉ូតូកង់បីយូរពេកដោយមិនឃើញងើប ក៏ត្រូវមានសន្តិសុខដូចគ្នានោះបានដើរទៅដាស់តែមិនងើបសោះក៏បានដឹងថា បុរសរងគ្រោះបានស្លាប់បាត់ទៅហើយ ។

ភ្លាមៗនោះសន្តិសុខដូចគ្នាបានរត់មកម្ចាស់កង់ម៉ូតូបីខាងលើថាជនរងគ្រោះខាងលើបានស្លាប់បាត់ទៅហើយក្រោយមកក៏បាននាំគ្នាទាក់ទងទៅសមត្ថកិច្ចមូលដ្នានឲ្យមកមើលនឹងសមត្ថកិច្ចជំនាញ ក៏បានចុះមកធ្វើកោសល្យវិច័យផងដែរ។

បន្ទាប់ពីសមត្ថកិច្ចជំនាញ់បានចុះមកធ្វើកោសល្យវិច័យបង្ហើបប្រាប់ថា បុរសរងគ្រោះដែលបានស្លាប់ខាងលើនេះសង្ស័យដោយសារតែខ្យល់គ​រ។

បច្ចុប្បន្នសពត្រូវបានយកទៅបុណ្យតាមប្រពីណៃ៕ ស រស្មី


ចែករំលែក៖