ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនខ្លួនយុវជនម្នាក់ទៅតុលាការពីបទប្រទូស្តកេរ្តិ៍ខ្មាស

ចែករំលែក៖

ខេត្តកណ្តាលៈ សមត្ថកិច្ចនគរបាលខេត្តកណ្តាល បានបញ្ជូនខ្លួនយុវជនម្នាក់ ទៅកាន់​សាលាដំបូងខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧នេះ ពីបទប្រទូស្តកេរ្តិ៍ខ្មាស ។

ជនសង្ស័យរូបនេះត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ នៅភូមិទ្រាំងលើ ឃុំតាឯក ស្រុកខ្សាច់កណ្ដាល តាមពាក្យបណ្តឹងរបស់ម្តាយក្មេងស្រីរងគ្រោះ ។

មន្ត្រីនគរបាលស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ សម្បត្តិ សុខជាហៅត្រឹប ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង មានទីលំនៅភូមិទ្រាំងលើ ឃុំតាឯក ស្រុកខ្សាច់កណ្ដាល ។ ចំណែកឯក្មេងស្រីរងគ្រោះឈ្មោះ ឆ ស.ន ភេទ ស្រីអាយុ១៤ឆ្នាំ ។

ប្រភពដដែលបានបន្តថា ជនសង្ស័យ និងក្មេងស្រីរងគ្រោះធ្លាប់បានទំនាក់ទំនងស្នេហាអស់រយៈពេលជាច្រើនខែមកហើយ ។ លុះមកដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ ក្មេងស្រីរងគ្រោះបានទំនាក់ទំនងទៅជនសង្ស័យតាមរយៈទូរស័ព្ទ ដើម្បីឲ្យជនសង្ស័យមកទទួលនាងនៅ​កន្លែងធ្វើការក្នុងរាជធានីភ្នំពេញ ។

បន្ទាប់ពីត្រឡប់ទៅដល់ផ្ទះវិញជនសង្ស័យបាននាំក្មេងស្រីរងគ្រោះទៅដេកនៅក្នុងបន្ទប់ក្រោមផ្ទះរបស់ខ្លួន ធ្វើសកម្មភាពឱបថើម និងសកម្មភាពជាច្រើន​ទៀត តែមិនបានរួមរ័កជាមួយគ្នានោះទេ ពោលគឺគ្រាន់តែដេកជាមួយគ្នានៅលើគ្រែតែមួយទល់ភ្លឺ ។

ក្រោយពីបានដឹងថា កូនស្រីរបស់ខ្លួនដេកនៅបន្ទប់ជនសង្ស័យ ស្ត្រីជាម្តាយក៏ជជីកសួរនាំរហូតឈានដល់ដាក់ពាក្យបណ្តឹង ឲ្យសមត្ថកិច្ចនគរបាលស្រុកខ្សាច់កណ្តាល ជួយអន្តរាគ​​មន៍ចាប់ខ្លួនជនសង្ស័យ ដើម្បីចាត់ការតាមច្បាប់ ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបាន​សារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពឱបថើម និងសកម្មភាពជាច្រើន​ទៀតទៅលើក្មេងស្រី​រងគ្រោះប្រាកដមែន តែមិនបានធ្វើការបង្ខិតបង្ខំអ្វីឡើយ គឺនាងព្រមព្រៀង ទើបដេកជាមួយគ្នា ៕ស្អាងជ័យ


ចែករំលែក៖