ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនរួមជាមួយថ្នាំញៀន៣កញ្ចប់

ចែករំលែក៖

ខេត្តតាកែវ ៖ ជនសង្ស័យ៣នាក់ត្រូវបានកម្លាំងសមត្ថកិច្ច ឃាត់ខ្លួនក្នុងករណីជួញដូរ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់ ដែលហេតុការណ៍ឃាត់ខ្លួននេះធ្វើឡើងនៅថ្ងៃទី ២៧ ខែ សីហា ឆ្នាំ ២០១៧ វេលាម៉ោង ១៤:០០ នាទី ស្ថិតនៅលើខ្នងប្រឡាយ កុងស៊ីកាប់ជ្រូក ក្នុងភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្ត តាកែវ។

បើយោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានឲ្យដឹងថា ដោយមានការបញ្ជាផ្ទាល់ពី ឯកឧត្តមឧត្តមសេនីយ៍ត្រី សុខ សំណាង ស្នងការនគបាលខេត្តតាកែវ កំលាំងអធិការរដ្ឋាននគរបាលស្រុកត្រាំកក់ ដែលដឹកនាំដោយលោកវរៈសេនីយ៍ទោ ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ សហការជាមួយប៉ុស្តិ៍នអង្គតាសោម បានចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់សាធាតុញៀនដោយខុសច្បាប់១ករណី ដោយឃាត់បានជនសង្ស័យ បានចំនួន ៣នាក់ដែល ទី១ ឈ្មោះ សំ ដា ភេទប្រុស អាយុ ២៥ឆ្នាំ នៅភូមិ ព្រៃរំដេង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ (អ្នកចែកចាយសកម្ម) ទី២ឈ្មោះ ឈុំ ឌីណា ភេទប្រុស អាយុ ១៧ឆ្នាំ នៅភូមិ ត្រពាំងខ្លូត ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ(ចែកចាយ) ទី៣ ឈ្មោះ លី ស៊ុនហេង ភេទប្រុស អាយុ ១៥ឆ្នាំ នៅភូមិត្រពាំងខ្លូត ឃុំអង្គតាសោម ស្រុកត្រាំកក់ (ចែកចាយ) ។

ក្នុងហេតុការណ៍បង្ក្រាបនេះសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌ស ចំនួន ៣កញ្ចប់ (តូច២ និង ធំ១កញ្ចប់) ម៉ូតូម៉ាក ស៊ុយសាគីវីវ៉ា ១គ្រឿង។

បច្ចុប្បន្នជនសង្ស័យទាំង ៣ នាក់ រួមជាមួយវត្ថុតាង កម្លាំងជំនាញកំពុងកសាងសំណុំរឿងតាមច្បាប់ ៕ ភ្នំដា


ចែករំលែក៖