ព័ត៌មានទាន់ហេតុការណ៍៖

លោក ដូណាល់ ត្រាំ ទៅកាន់រដ្ឋតិចសាស់ត្រួតពិនិត្យលទ្ធផលខូចខាតដោយខ្យល់ព្យុះ

ចែករំលែក៖

នៅថ្ងៃទី២៩ ខែសីហា ប្រធានាធិបតី អាមេរិកលោក ដូណាល់ ត្រាំ បានធ្វើដំណើរទៅកាន់រដ្ឋតិចសាស់ដើម្បីត្រួត ពិនិត្យខូចខាតបង្កឡើងដោយព្យុះ Harvey។

កាលពីថ្ងៃទី២៧ ខែសីហា លោក ត្រាំ បានសរសេរនៅលើបណ្តាញ Twitter របស់ខ្លួនថា លោកបានឡើងគម្រោងទៅកាន់រដ្ឋតិចសាស់។ ដំណើរទៅកាន់ទីនោះនឹងមិនស្ទាក់ស្ទើរឡើយ។

ទីប្រឹក្សាសន្តិសុខជាតិ លោក Tom Bossert បញ្ជាក់ផងដែរថា លោ ត្រាំមិន ចង់ឲ្យមានការយឺតយ៉ាវនៅក្នុងការជួយ សង្គ្រោះឡើយ។ ព្រោះគ្រោះទឹកជំនន់ បណ្តាលមកពីភ្លៀង Harvey បង្កឡើងនៅ រដ្ឋតិចសាស់ រួមមានទីក្រុង Houston ដែលជាទីក្រុងមានពលរដ្ឋច្រើនបំផុតទី៤នៅអាមេរិក។ នេះជា គ្រោះធម្មជាតិជា ទ្រង់ទ្រាយធំបំផុត ចាប់តាំងពីលោក ត្រាំ ឡើងកាន់តំណែងប្រធានាធិបតីមកទល់ពេលនេះ។ ដោយសារតែដំណើរទស្សន កិច្ចរបស់ប្រធានាធបិតីអាមេរិក គឺត្រូវការ សន្តិសុខការពារយ៉ាងច្រើន។

មន្ត្រីក្នុងតំបន់បានរិះគន់ដល់ដំណើរ ទស្សនកិច្ច ក្នុងពេលដែលមានការ មមាញឹកបែបនេះ អាចធ្វើឲ្យប៉ះពាល់ដល់សកម្មភាពជួយសង្គ្រោះក៏ដូចជាផ្តល់ ជំនួយ ដោយសារតែកម្លាំងជាច្រើនត្រូវដកមកការពារលោក ត្រាំ។

ប៉ុន្តែកាលពីឆ្នាំ២០០៥ នៅពេលដែលអាមេរិករងការវាយប្រហារដោយព្យុះកាទ្រីណា អតីតប្រធានាធិបតិអាមេរិករងការរិះគន់យ៉ាងខ្លាំងដោយមិនបានចុះដោយ ផ្ទាល់នៅទីក្រុង News Orleans គ្រាន់តែ ផ្សាយរូបភាពការត្រួតពិនិត្យពីលើអាកាសតាមយន្តហោះ ទៅលើការខូចខាត ដោយ ការបំផ្លាញនៃព្យុះកាទ្រីណា។ កាលពីឆ្នាំ ២០១៦ លោក ត្រាំ ក៏បានថ្កោលទោសទៅ លើ អតីតប្រធានាធិបតី អូបាម៉ា ទៅ សម្រាកក្នុងពេលដែល គ្រោះទឹកជំនន់ កំពុងតែវាយប្រហារនៅរដ្ឋ Louisiana ។

ព្យុះ Harvey ជាព្យុះទ្រង់ទ្រាយធំបំផុតវាយប្រហារចូលដីគោករដ្ឋតិចសាស់ អាមេរិក មិនធ្លាប់មានរយៈពេលជាង៥០ឆ្នាំកន្លងមក បណ្តាលឲ្យមានការខូចខាតទ្រព្យសម្បត្តិ និងអាយុជីវិតជាច្រើននាក់។

ចំនួនអ្នកស្លាប់ដោយព្យុះកើតឡើង ដល់៦នាក់ ក្រោយពេលរកឃើញសព មនុស្សម្នាក់ ទៀត មិនឆ្ងាយពីតំបន់ឆ្នេរ នៅភាគអាគ្នេយ៍រដ្ឋតិចសាស់ បន្ទាប់ពីព្យុះ Hurvey បានបោកបក់លើរដ្ឋនេះ។

ប៉ូលិសក្នុងតំបន់បានឲ្យដឹងថា ពួកគេ មិនប្រាកដថា តើការស្លាប់នេះត្រូវបាន ទាក់ទងទៅនឹងព្យុះ Harvey ពិតនោះទេ ប៉ុន្ដែយ៉ាងណាក្ដី ប៉ូលិសបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនមិនដឹងថា តើការស្លាប់នេះ ជាលក្ខខណ្ឌសុខភាព ឬដោយការលង់ទឹកទេ”។

នៅឯសន្និសីទសារព័ត៌មាននៅថ្ងៃអាទិត្យ អភិបាលក្រុង Houston លោក Sylvester Turner បានលើកឡើងថា ការទូរស័ព្ទ ប្រកាសអាសន្នជាង ២.០០០ដងត្រូវបាន ទទួល និងជម្រកបន្ថែមទៀតនឹងត្រូវបានបើកឲ្យដំណើរការដើម្បីការពារសុវត្ថិភាពពលរដ្ឋ។

គ្រោះមហន្តរាយធម្មជាតិបានបំផ្លាញទ្រព្យសម្បត្តិរបស់អាមេរិកជាច្រើន ហើយអាមេរិកត្រូវការពេលវេលាជាច្រើនឆ្នាំទើបអាចកសាង ឡើងវិញនូវអ្វីដែល ព្យុះបាន បំផ្លាញ។ យោងតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នរបស់សហព័ន្ធអាមេរិក ហៅ កាត់ថា FEMA បានរំពឹងថា អាជ្ញាធរនឹងត្រូវចំណាយពេលពីរទៅបីឆ្នាំ ដើម្បីជួយស្តារឡើងវិញតំបន់ជាច្រើនរបស់រដ្ឋតិចសាស់ បន្ទាប់ពីរងការវាយប្រហារដោយ ខ្យល់ព្យុះបណ្តាលឲ្យវិនាសនូវហេដ្ឋារចនាសម្ព័ន្ធហិនហោច។

យោងតាមសារព័ត៌មាន Sputnik ចេញ ផ្សាយនៅថ្ងៃចន្ទ ទី២៨ ខែសីហា ឆ្នាំ ២០១៧ បានឲ្យដឹងដោយផ្អែកតាមរដ្ឋ បាល Brock Long របស់ទីភ្នាក់ងារគ្រប់ គ្រងគ្រោះអាសន្ន របស់សហព័ន្ធអាមេរិក ថា «FEMA គ្រោងនឹងចំណាយពេលពីរ ទៅបីឆ្នាំ ព្រោះគ្រោះមហន្តរាយនេះ នឹង ក្លាយជាព្រឹត្ដិការណ៍សំខាន់បំផុតមួយ យើងកំពុងរៀបចំ និងរៀបចំសម្រាប់រយៈពេលពីរបីឆ្នាំខាងមុខនេះ” ។

Brock Long បានបន្ថែមទៀតថា FEMA កំពុងឆ្លើយតបទៅនឹងផលវិបាក ភ្លាមៗ នៃទឹកជំនន់ ប៉ុន្តែអាជ្ញាធរក៏បាន បង្កើតក្រុមសង្គ្រោះដែលនឹងផ្តោតលើការជួសជុលលំនៅឋាន និងកម្មវិធីធានារ៉ាប់រងលើបញ្ហាទឹកជំនន់នេះ៕ ម៉ែវ សាធី


ចែករំលែក៖