ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរថៃនឹងដកហូតលិខិតឆ្លងដែនរបស់លោកស្រី យីងឡាក់

ចែករំលែក៖

រដ្ឋាភិបាលថៃបានបញ្ជាក់ ថានឹងទំនាក់ទំនងជាមួយក្រសួងការបរទេសបណ្តា ប្រទេស ដើម្បីបញ្ជាក់ពីព័ត៌មានស្តីពីលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា។

កាលពីថ្ងៃទី២៨ ខែសីហា នាយករដ្ឋ មន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានកោះប្រជុំគណៈរដ្ឋមន្ត្រីដើម្បីឯកភាពគ្នាទៅលើយុទ្ធសាស្ត្រ ប្រឆាំងនឹងលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ដែលបានរត់គេច ខ្លួនចេញពីប្រទេសថៃ។ រដ្ឋាភិបាលយោ ធាថៃ មិនទាន់ចេញសេចក្តីប្រកាសណា មួយជាផ្លូវការពាក់ព័ន្ធនឹងព្រឹត្តិការណ៍ខាងលើនោះនៅឡើយ ចាប់តាំងពីលោកស្រី អវត្តមាននៅក្នុងពេលតុលាការប្រកាសសាលក្រមកាលពីថ្ងៃទី២៥ ខែសីហា។

លោក Weerachon Sukhondhapatipak អ្នកនាំពាក្យរដ្ឋាភិបាលថៃបានបញ្ជាក់ថា«យើងមិនទាន់មានព័ត៌មានស្តីពីលោកស្រី យីងឡាក់ នៅឡើយ ថាលោកស្រីលាក់ ខ្លួននៅក្នុងប្រទេស ឬចាកចេញទៅក្រៅ ប្រទេស។ អ្វីដែលទទួលបានកន្លងមក គឺជាការសន្និដ្ឋានរបស់ប្រព័ន្ធផ្សព្វផ្សាយតែប៉ុណ្ណោះ។ រដ្ឋាភិបាលថៃនឹងចេញសេចក្តីប្រកាសជាផ្លូវការ ក្រោយកិច្ចប្រជុំគណៈ រដ្ឋមន្ត្រីនៅថ្ងៃទី២៨ ខែសីហា»។ ពាក់ព័ន្ធ នឹងព័ត៌មានថា លោកស្រីបានទៅដល់ ទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម និងសុំភៀស ខ្លួននៅប្រទេសអង់គ្លេស លោក Sukhond hapatipak បញ្ជាក់ថា ក្រសួងការបរទេស នឹងទំនាក់ទំនង ដើម្បីបញ្ជាក់ឲ្យបានច្បាស់ពីហេតុការណ៍ខាងលើ។

លោក Sukhond hapatipak បន្តទៀត ថា ប្រសិនបើព័ត៌មានទាំងអស់ជាការពិត ថាលោកស្រីបានចាកចេញពីប្រទេស ថៃ ហើយទៅរស់នៅក្នុងប្រទេសណាមួយ នោះ រដ្ឋាភិបាលនឹងមានប្រតិកម្ម។ដំបូង រដ្ឋាភិបាលនឹងដកលិខិតឆ្លងដែនរបស់ លោកស្រី។ ប៉ុន្តែការដកលិខិតឆ្លងដែនធ្វើ ឡើង លុះត្រាតែតុលាការកំពូលចេញ សាលក្រមជាផ្លូវការនៅចុង ខែកញ្ញា ឆ្នាំ ២០១៧ខាងមុខ។

កាលពីថ្ងៃទី២៧ ខែសីហា រដ្ឋាភិបាលបានស្នើដល់ប្រព័ន្ធផ្សព្វផ្សាយ និងពលរដ្ឋបញ្ឈប់ការចោទប្រកាន់ទៅលើរដ្ឋាភិបាល បង្កលក្ខណៈងាយស្រួលដល់លោកស្រី យីងឡាក់ ភៀសខ្លួនចេញពីប្រទេសថៃ។

លោក Winthai Suwari អ្នកនាំពាក្យ តុលាការថៃបានបញ្ជាក់ថា រដ្ឋាភិបាលថៃ និងតុលាការមិនធ្វើអ្វីខុសច្បាប់ឡើយ។ ពាក្យចចាមអារ៉ាមមិនមានហេតុផល ច្បាស់លាស់ធ្វើឲ្យច្របូកច្របល់ក្នុងសង្គម។

មតិសាធារណជនថៃបានថ្កោលទោសដល់រដ្ឋាភិបាល ថាបានធ្វើព្រងើយទុកឲ្យ លោកស្រី យីងឡាក់ ចាកចេញពីប្រទេស។ អ្នកឯកទេសវិភាគបានបញ្ជាក់ថា ការចាក ចេញរបស់លោកស្រី យីងឡាក់ គឺជា ដំណោះស្រាយនយោបាយ ដើម្បីទទួលបានផលប្រយោជន៍ទាំងសងខាង ទាំងរដ្ឋា ភិបាល និងគណបក្សភឿថៃ ព្រមទាំង លោកស្រី យីងឡាក់ ផងដែរ។

សាស្ត្រាចារ្យមកពីសាកលវិទ្យាល័យ Chulalongkorn លោក Lae Kilokvidhyarat បញ្ជាក់ថា ប្រវត្តិសាស្ត្រថៃធ្លាប់បានកើតឡើងរឿងបែបនេះ។ រាល់ពេលមាន រដ្ឋប្រហាររដ្ឋាភិបាលយោធា តែងតែបើក ផ្លូវឲ្យអ្នក (ចាញ់ប្រៀប) មានឱកាសចេញ ពីប្រទេសជាជាងដាក់ទោស។ ប្រសិនបើ ដាក់ទោសលោកស្រី យីងឡាក់ នោះ រដ្ឋាភិបាលនឹងត្រូវប្រឈមមុខនូវបញ្ហាជាច្រើន ត្រូវដោះស្រាយដែលនាំឲ្យសង្គមច្របូក ច្របល់ ដោយការធ្វើបាតុកម្មរបស់ក្រុមអ្នកគាំទ្រអតីតនាយករដ្ឋមន្ត្រី ដែលខ្លួនគាំទ្រ។ ដូច្នេះ មានតែធ្វើមិនដឹង ដើម្បីផល ប្រយោជន៍ទាំងសងខាង។

លោក Paiboon Nititawan អតីតសមាជិកគណៈកម្មាធិការកំណែទម្រង់ជាតិ ក៏មានទស្សនៈដូច សាស្ត្រាចារ្យខាងលើ ផងដែរ ដោយលោកបញ្ជាក់ថា ការបន្តនៅ ក្នុងប្រទេសរបស់លោកស្រី យីងឡាក់ នឹងធ្វើឲ្យថៃធ្លាក់ចូលក្នុងវិបត្តិនយោបាយ ពិបាកដកខ្លួន។ ទាំងនោះហើយ ពលរដ្ឋថៃគួរតែយល់ពីផលលំបាករបស់រដ្ឋា ភិបាលមិនត្រូវចោទប្រកាន់នោះឡើយ៕ ម៉ែវ សាធី


ចែករំលែក៖