ព័ត៌មានទាន់ហេតុការណ៍៖

ពិភពលោកព្រួយបារម្ភពីវិបត្តិជនភៀសខ្លួនរ៉ូហ៊ីងយ៉ានៅបង់ក្លាដេស

ចែករំលែក៖

អង្គការជនភៀសខ្លួនពិភពលោក បង្ហាញក្តីបារម្ភយ៉ាងខ្លាំងពីការចាកចេញពីផ្ទះ សម្បែងរបស់ក្រុមជនជាតិភាគតិចរ៉ូហ៊ីងយ៉ា នៅរដូវវស្សាភ្លៀងកំពុងតែធ្លាក់ជោកជាំ អាចធ្វើឲ្យពួកគាត់ប្រឈមនឹងបញ្ហាជាច្រើន ខណៈដែលប្រទេស ពួកគាត់ធ្វើ ដំណើរទៅនោះបិទភ្នែក ធ្វើមិនឃើញ មិនស្វាគមន៍ទទួលជនភៀសខ្លួនទាំងនោះ។

ជនជាតិរ៉ូហ៊ីងយ៉ា រាប់ពាន់នាក់នៅក្នុង រដ្ឋ រ៉ាឃីនបានចាកចេញពីផ្ទះសម្បែងក្នុង រយៈពេល២ថ្ងៃចុងក្រោយនេះ ដោយសារ តែអំពើហិង្សា រវាងរដ្ឋាភិបាល នឹងក្រុម កុលសម្ព័ន្ធជនជាតិដើម Rohingya។ការប្រយុទ្ធវាយប្រហារគ្នាកើតឡើង នៅពេលដែលក្រុមប្រយុទ្ធរបស់ក្រុមសម្ព័ន្ធ Rohingya បានបើកការប្រតិបត្តិការរបស់ខ្លួន និងបានសម្លាប់ក្រុមប៉ូលិស ប្រមាណជា​៣០នាក់ នៅក្នុងស្ថានីយប៉ូលិសជាច្រើន កន្លែង កាលពីថ្ងៃសុក្រ និងបន្តរហូតមក ដល់ថ្ងៃសៅរ៍ សប្តាហ៍កន្លងមក។

ក្រុមពលរដ្ឋជនជាតិដើម នៃកុលសម្ព័ន្ធ Rohingya បាននាំគ្នាចាកចេញពីផ្ទះសម្បែងរបស់ពួកគេ ទៅកាន់ព្រំដែនជាមួយនឹង ប្រទេសបង់ក្លាដេស ប៉ុន្តែត្រូវបានរងការ រារាំង ដោយក្រុមកម្លាំងរក្សាព្រំដែន របស់ ប្រទេសបង់ក្លាដេស បើទោះបីជាធ្លាប់មានក្រុមជនជាតិនេះ រាប់ពាន់នាក់ហើយ បាន ធ្វើដំណើរចូលទៅដល់ ប្រទេសបង់ក្លា ដេស កាលពីពេលកន្លងមក។

កាលពីថ្ងៃទី២៨ ខែសីហាកន្លងមក អាជ្ញាធរបង់ក្លាដែស បានចាប់បញ្ជូន ដោយបង្ខំ ជនជាតិរ៉ូហ៊ីងយ៉ា ៧០នាក់ ដែលបានឆ្លងចូលទៅក្នុងទឹកដីបង់ក្លាដេស ឲ្យត្រឡប់ទៅស្រុកវិញ ។ ការវាយប្រហារគ្នារវាងក្រុមអ៊ិស្លាមជ្រុលនិយម រ៉ូហ៊ីងយ៉ា និងកងទ័ពមីយ៉ានម៉ា បានសម្លាប់មនុស្ស ៨៩នាក់ និងបានបង្ខំឲ្យប្រជាជនរាប់ម៉ឺននាក់រត់ចោលផ្ទះសម្បែង។ ក្នុងចំណោម នោះ ជនជាតិភាគតិច រ៉ូហ៊ីងយ៉ា កាន់សាសនាអ៊ិស្លាមបានសម្រុកភៀសខ្លួន សំដៅ ប្រទេសបង់ក្លាដេស។

ការវាយប្រហាររបស់ក្រុមឧទ្ទាមរ៉ូហ៊ីងយ៉ា កើតមានតែនៅមួយថ្ងៃមុន ដែលអតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ លោកកូហ្វី អាណាន់ បានព្រមានពីនិន្នា ការជ្រុលនិយមរបស់ជនជាតិរ៉ូហ៊ីងយ៉ា កាន់សាសនាអ៊ិស្លាម។ លោកកូហ្វី អាណាន់បាននិយាយក្រើនរំលឹកឲ្យរដ្ឋាភិបាលមីយ៉ាន់ម៉ាប្រញាប់ដោះស្រាយវិបត្តិនៅរ៉ាគីន ព្រោះបើមិនដូច្នោះទេ អំពើហិង្សា ការធ្វើ ទុក្ខបុកម្នេញ និងអំពើអយុត្តិធម៌ នឹងរុញ ច្រាន ជនជាតិរ៉ូហ៊ីងយ៉ាឲ្យធ្លាក់ទៅក្នុងដៃ របស់ពួកអ៊ិស្លាម ជ្រុលនិយម ដែលអាច បង្កអសន្តិសុខ និងភេរវកម្មនៅក្នុងទឹកដីមីយ់ាន់ម៉ា។

តាមប៉ូលិសបង់ក្លាដេស ដែលសុំមិន បញ្ចេញឈ្មោះ ជនជាតិរ៉ូហ៊ីងយ៉ា បានសុំ អង្វរ កុំឲ្យគេចាប់បញ្ជូនពួកគេទៅមីយ៉ាន់ម៉ាវិញ។ នៅរដ្ឋរ៉ាគីន នៅប៉ែកខាងលិច មីយ៉ាន់ម៉ា ជនជាតិរ៉ូហ៊ីងយ៉ា កាន់សាសនាអ៊ិស្លាមបានរត់គេចពីអំពើហិង្សា និងការ ប្រយុទ្ធគ្នា រវាងកងទ័ពភូមា និងក្រុមឧទ្ទាម អ៊ីស្លាមជ្រុលនិយម ដែលបានផ្ទុះឡើង​នៅថ្ងៃសុក្រ និងដែលបានសម្លាប់មនុស្ស ៨៩នាក់។

ប៉ូលិសបង់ក្លាដែសបានចាប់បញ្ជូនជនជាតិរ៉ូហ៊ីងយ៉ាទៅទឹកដីមីយ៉ាន់ម៉ា ដោយ មិនខ្វល់ថា នៅទីនោះ ទាហានមីយ៉ាន់ម៉ា បានបាញ់ទាំង កាំភ្លើងធំ និងកាំភ្លើងស្វ័យ ប្រវត្តិ ទៅលើប្រជាជនស៊ីវិល ដែលរត់គេច ពីប្រទេស។ តាំងពីការប្រយុទ្ធគ្នាផ្ទុះឡើងនៅថ្ងៃសុក្រ ប្រជាជនរ៉ូហ៊ីងយ៉ា បានសម្រុករត់ភៀសខ្លួនទៅបង់ក្លាដេស ប៉ុន្តែ ឆ្មាំ ព្រំដែនបង់ក្លាដេស បានបដិសេធមិន ទទួល ជួយពួកគេនោះទេ។ ជាលទ្ធផល ជនជាតិរ៉ូហ៊ីងយ៉ា រាប់ពាន់នាក់ដែល ភាគច្រើន ជាស្រ្តីនិងកុមារ នៅជាប់កកនៅ ព្រំដែន ទៅមុខមិនរួចថយក្រោយក៏មិនរួច៕ ម៉ែវ សាធី


ចែករំលែក៖