ខេត្តព្រះសីហនុ៖ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង ១៣ និង ១៥នាទី ស្ថិតនៅ ភូមិ១ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
សមត្ថកិច្ចប្រាប់ថា ជនរងគ្រោះឈ្មោះ ជុត នាង ភេទប្រុស អាយុ ៤៨ឆ្នាំ មុខរបរ មន្រ្តីធនធានទឹក មានទីលំនៅ ភូមិ១ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ សម្ភារៈបាត់បង់៖ ម៉ូតូ ០១គ្រឿង ម៉ាក ហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ស្លាកលេខៈ ព្រះសីហនុ 1D-8747 លេខតួ និងលេខម៉ាស៊ីនៈ ៩៣៩១០៣៨ ។
បន្ទាប់ពីទទួលទទួលបានបណ្តឹងរបស់ជនរងគ្រោះ ការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌ បានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ដើម្បីតាមចាប់មុខសង្ស័យ និងបានការហសការណ៍ជាមួយកម្លាំងរបស់អធិការដ្ឋាននគរបាលស្រុកព្រៃនប់ នៅវេលាម៉ោង១៦ បានឃាត់ខ្លួនបានជនសង្ស័យ រួមទាំងវត្ថុតាង យកមកការរិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីធ្វើការសាកសួរ ។
ជនសង្ស័យឈ្មោះ សុខ ចាន់ដា ភេទស្រី (ភេទទីបី) អាយុ ២៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ សង្កាត់ចោមចៅ រាជធានីភ្នំពេញ ។
វត្ថុតាងចាប់យកបាន៖ ម៉ូតូ ០១គ្រឿង ម៉ាក ហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ស្លាកលេខៈ ព្រះសីហនុ 1D-8747 លេខតួ និងលេខម៉ាស៊ីនៈ ៩៣៩១០៣៨ ។
ចំពោះជនសង្ស័យខាងលើនេះ ការរិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងក៏សាងសំណុំរឿងតាមនីតិវិធី ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ៕ ឆ្លាម សមុទ្រ