ខេត្តព្រះសីហនុ៖ ថ្ងៃទី២៩ ខែសីហា សមត្ថកិច្ចដឹកនាំដោយលោក ស រ៉ោ អនុប្រធានក្រុមអន្តរាគមន៍ បានចុះបង្ក្រាបបទល្មើសសត្វព្រៃចល័ត នៃរដ្ឋបាលព្រៃឈើ សហការជាមួយកម្លាំង កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស៤នាក់ ដឹកនាំដោយលោកវរសេនីយ៍ឯក គួយ ហាក់ស្រ៊ន ចុះបង្ក្រាប និងដកហូតសត្វព្រៃនៅហាងមួយកន្លែងឈ្មោះ អាហារដ្ឋានស្ពានកំពង់ស្មាច់ ស្ថិតក្នុងភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ដកហូត៖ សាច់ជ្រូកព្រៃស្រស់៤,៧០ គីឡូក្រាម, សាច់ប្រម៉ាស្រស់១,៧០គីឡូក្រាម, សាច់ឈ្លូសស្រស់១,០០គីឡូក្រាម, សាច់សំពោចក្រអូប២,៣០គីឡូក្រាម, សាច់ក្តាន់ស្រស់២,៥០គីឡូក្រាម។
បច្ចុប្បន្នសាច់សត្វព្រៃដែលដកហូត កម្លាំង សហការជាមួយអាជ្ញាធរមូលដ្ឋានបានដុតចោល។
ចំណែលឯម្ចាស់ហាងខាងជំនាញធ្វើកិច្ចសន្យាបញ្ឈប់លក់សត្វព្រៃតទៅទៀត៕ ឆ្លាម សមុទ្រ