ព័ត៌មានទាន់ហេតុការណ៍៖

មនុស្សជាច្រើននៅជុំវិញពិភពលោកសម្លឹងអាមេរិកថា តើលោកត្រាំ​ គ្រាន់តែ«តោក្រដាស» បានតែគំរាម និងដាក់ទណ្ឌកម្ម មិនហ៊ានធ្វើអ្វីប្រទេសដែលហ៊ានប្រឆាំងអាមេរិកដោយបើកជំហរឬយ៉ាងណា?

ចែករំលែក៖

ក្រុមព្រឹក្សាសសន្តិសុខអង្គការសហប្រជាជាតិបានកោះប្រជុំជាបន្ទាន់នៅថ្ងៃទី២៩ ខែសីហា ក្រោយពេលកូរ៉េខាងជើង បាញ់មីស៊ីល ឆ្លងកាត់ប្រទេសជប៉ុន។

សារព័ត៌មាន ញ៉ូវយ៉កថាមស៍ បានផ្សាយថា រដ្ឋាភិបាល អាមេរិក ជប៉ុន និងកូរ៉េខាងត្បូង បានស្នើដល់អង្គការសហប្រជាជាតិ កោះប្រជុំជាបន្ទាន់ ក្រោយកូរ៉េខាងជើង បាញ់មីស៊ីល កាលពីព្រឹកថ្ងៃទី២៩ ខែសីហា ហើយមីស៊ីលនោះ បានហោះហើរឆ្លងកាត់ប្រទេសជប៉ុន មុនពេល ធ្លាក់ចូលមហាសមុទ្រ ។ នៅពេលនេះដែរ ក្រសួងការពារជាតិជប៉ុន កំពុងតែប្រមូលព័ត៌មាន ពាក់ព័ន្ធនឹងការបាញ់មីស៊ីលខាងលើ។

ការបាញ់មីស៊ីលថ្មីនេះ កើតឡើង ក្រោយរយៈពេល ៣ថ្ងៃដែលកូរ៉េខាងជើង បានបាញ់មីស៊ីលរយៈចម្ងាយ ខ្លី៣គ្រាប់ ចូលទៅសមុទ្រ ជប៉ុន ប៉ុន្តែការបាញ់នោះបរាជ័យ ។

មន្ត្រីយោធារបស់កូរ៉េខាងត្បូង មួយរូបបានបញ្ជាក់ថា កាំជ្រួចមីស៊ីលកូរ៉េខាងជើងបាញ់នៅវេលាម៉ោង៥និង៥៧នាទី(ម៉ោងក្នុងតំបន់)ដោយមីស៊ីលនោះហោះហើរបានប្រមាណ ២៧.០០គីឡូម៉ែត្រ និងកម្ពស់៥៥០គីឡូម៉ែត្រចូលសមុទ្រ។

ក្រុមអ្នកឯកទេសមីស៊ីល របស់អាមេរិក បានបញ្ជាក់ថា កាំជ្រួចមីស៊ីលថ្មីរបស់កូរ៉េខាងជើង ដែលបាញ់ ឆ្លងកាត់ប្រទេសជប៉ុននោះ គឺសម្តៅទៅសេតវិមានរបស់អាមេរិក និងជាការផ្ញើសារដ៏សំខាន់មួយទៅកាន់ប្រធានាធបិតីអាមេរិកដូណាល់ ត្រាំ។

មេដឹកនាំគីម ជុងអ៊ុន បានចេញបញ្ជាដោយផ្ទាល់នៅក្នុងការបាញ់មីស៊ីលនាព្រឹកថ្ងៃទី២៩ ខែសីហា ដោយឆ្លងកាត់ ទីតាំងកោះ Hokkaido របស់ជប៉ុន ធ្វើឲ្យរដ្ឋាភិបាលប្រកាសអាសន្នដល់ពលរដ្ឋ នៅទីនោះ។ កាំជ្រួចមីស៊ីលហោះបានរយៈពេល១៤នាទី ធ្លាក់ចម្ងាយពីកោះ ហុកកៃដូ របស់ជប៉ុន ១២០០គីឡូម៉ែត្រ ។

ក្រុមអ្នកឯកទេសបញ្ជាក់ថា កាំជ្រួចមីស៊ីលរបស់កូរ៉េខាងជើង ដែលទើបតែបាញ់មិនមែនជាការគំរាមកំហែងដល់ជប៉ុននោះឡើយ គឺ ជាការបង្ហាញ ពីឥទ្ធិពលអាវុធដល់រដ្ឋាភិបាលអាមេរិក ដឹកនាំដោយលោកដូណាល់ ត្រាំ។

នៅពេលនេះដែរ មនុស្សជាច្រើននៅជុំវិញពិភពលោក បាន កំពុងតែ សម្លឹងទៅលើអាមេរិកថា តើលោកត្រាំ​ មានវិធានការយ៉ាងណាចំពោះ កូរ៉េខាង ឬ ក៏អាមេរិក គ្រាន់តែ«តោក្រដាស»ប៉ុណ្ណោះ បានតែគំរាម និងដាក់ទណ្ឌកម្មប៉ុណ្ណោះ មិនហ៊ានធ្វើអ្វីប្រទេសដែលហ៊ានប្រឆាំងនឹងអាមេរិកដោយបើកជំហរ។

ប្រទេសទាំងអស់នៅលើពិភពលោក ក្នុងនោះមានប្រទេស ដែលមានកម្លាំងយោធាខ្លាំងដូចរុស្ស៊ី និងចិន ក៏មិនដែល គំរាមវាយប្រហារអាមេរិកនោះដែរ ។ ដោយឡែក កូរ៉េខាងជើង ជាប្រទេសក្រីក្រ មានអាវុធមិនខ្លាំង ដូចប្រទេសផ្សេងឡើយ ប៉ុន្តែ មិនដែលយោគយល់អាមេរិកម្តងណាឡើយ អាមេរិកកាន់តែ គំរាម កាន់តែដាក់ទណ្ឌកម្ម កូរ៉េខាងជើងកាន់តែ ធ្វើខ្លាំងឡើង៕ ម៉ែវ សាធី


ចែករំលែក៖