ព័ត៌មានទាន់ហេតុការណ៍៖

អគ្គស្នងការដ្ឋាននគរបាលជាតិបើកកិច្ចប្រជុំទ្វេភាគីប្រចាំឆ្នាំរវាងកម្ពុជា និងវៀតណាមស្តីពីបទល្មើសគ្រឿងញៀនឆ្នាំ២០១៧

ចែករំលែក៖

ភ្នំពេញ៖នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ អគ្គស្នងការដ្ឋាននគរបាលជាតិបានរៀបចំបើកកិច្ចប្រជុំទ្វេភាគីប្រចាំឆ្នាំ ស្តីពីកិច្ចសហប្រតិបតិ្តការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងឆ្នាំ២០១៧ រវាងមន្ទីរប្រឆាំងគ្រឿងញៀនអគ្គស្នងការ ដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងនាយកដ្ឋានបង្កាប្រឆាំងគ្រឿងញៀន និងបទល្មើសអគ្គបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនក្រសួងការពារជាតិ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម។

ដោយឡែកកិច្ចប្រជុំនេះបានប្រព្រឹត្តធ្វើឡើងនៅសាលប្រជុំរបស់នាយក ដ្ឋាននគរបាលយុតិ្តធម៌ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពលោក ឧត្តម សេនីយ៍ឯក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិទទួលបន្ទុកគ្រឿងញៀន និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោក នាយឧត្តមសេនីយ៍នេត សាវឿន អគ្គស្នងការ នគរបាលជាតិ លោកឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា ប្រធាននាយកដ្ឋាននគរបាលយុតិ្តធម៌ក្រសួងមហាផ្ទៃ និងលោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ ប្រធានមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ។ ចំណែកឯភាគីវៀតណាមមានលោកឧត្តសេនីយ៍ត្រី ង៉ូ ថៃយ៉ុង ប្រធាននាយកដ្ឋានបង្ការប្រឆាំងគ្រឿងញៀន និងបទល្មើស និងជាប្រធានដឹកនាំគណៈប្រតិភូវៀតណាម។

កិច្ចប្រជុំសហប្រតិបតិ្តការរវាងនគរបាលកម្ពុជា ជាមួយកងទ័ពការពារព្រំដែនវៀតណាមរយៈពេល១ឆ្នាំ(គិតពី ខែកក្កដា ឆ្នាំ២០១៦ ដល់ខែសីហា ឆ្នាំ២០១៧) គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តតាកែវ បានខិតខំយកចិត្តទុកដាក់អនុវត្តន៍គោលការណ៍ប្រៀបសមរភូមិប្រឆាំងបទល្មើសគ្រឿងញៀន និងពហុវិស័យទាំង៥ ដើម្បីរួមចំណែកអនុវត្តន៍គោលនយោបាយភូមិឃុំ មានសុវតិ្ថភាពរបស់រាជរដ្ឋាភិបាល សំដៅរក្សាឲ្យបាននូវ សនិ្តសុខ សុវតិ្ថភាព សណ្តាប់ធ្នាប់សង្គម ជូនប្រជាពលរដ្ឋក្នុងទឹកដីខេត្តតាកែវ។

កិច្ចប្រជុំដដែលក៏បានលើកឡើងដោយសន្និដ្ឋានថា ឆ្លងតាមការអនុវត្តន៍ និងត្រួតពិនិត្យលើសភាពការណ៍គ្រឿងញៀន កន្លងមកបានឲ្យឃើញថារាល់សកម្មភាពបទល្មើសគ្រឿងញៀនមានការថយចុះឡើងមិនទៀងទាត់ ដោយ សារមុខសញ្ញាទាំងនោះមានការចេញចូលទៅមកដើម្បីរកការងារធ្វើ ហេតុដូច្នេះយើងជួបនូវផលពិបាកក្នុងការកំណត់មុខសញ្ញាឲ្យបានជាក់លាក់។ ទន្ទឹមនឹងនេះយើងក៏បាននៅមានបទល្មើសគ្រៀងញៀនតិចតួចដែរដោយសារ មុខសញ្ញាទាំងនោះមានការចេញចូលនិងលួចលាក់ធ្វើសកម្មភាពម្តងម្កាលតែប៉ុណ្ណោះ។ តទៅថ្ងៃមុខយើងសង្ឃឹមថា ក្នុងទឹកដីខេត្តតាកែវពុំអាចរីករាលដាលនូវសកម្មភាពបទល្មើសគ្រឿងញៀនទៀតឡើយ។

ជាមួយគ្នានេះផងដែរ លោក ឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលផែនប្រឆាំងគ្រឿងញៀនក៏បានថ្លែងក្នុងកិច្ចប្រជុំទ្វេភាគីដោយបានលើកឡើងថា ដោយបានទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពង់ពីឯក ឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិរៀបចំទទួលស្វាគមន៍គណៈប្រតិភូនៃនាយកដ្ឋានបង្ការប្រឆាំងគ្រឿងញៀននិងបទល្មើស នៃអគ្គបញ្ជា ការដ្ឋានការពារព្រំដែនក្រសួងការពារជាតិ នៃសាធារណៈរដ្ឋសង្គមនិយមវៀត ណាម និងរៀបចំកិច្ចប្រជុំទ្វេភាគីប្រចាំឆ្នាំស្តីពីកិច្ចសហប្រតិបតិ្តការបង្ការ និង បង្ក្រាបបទល្មើសគ្រឿងញៀនឆ្លងកាត់ព្រំដែនប្រទេសកម្ពុជា វៀតណាម របស់ យើងដ៏មានសារៈសំខាន់នៅពេលនេះ។

លោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ បន្តថា ជាការពិតណាស់ព្រះរាជាណាចក្រកម្ពុជា និងសាធារណៈសង្គមនិយមវៀតណាមមានទំនាក់ទំនង និងសហប្រតិបតិ្តការល្អជាមួយគ្នាលើគ្រប់វិស័យជាយូរលង់មកហើយ ជាពិសេសកិច្ចសហប្រតិបតិ្តការលើវិស័យប្រយុទ្ធប្រឆាំងគ្រឿងញៀនក៏ត្រូវបានពង្រឹក និងពង្រឹងជាបន្តបន្ទាប់ក្នុងការអនុវត្តន៍ផែនការសកម្មភាពនៃយន្តការអនុតំបន់ ក៏ដូចជាកិច្ចសហប្រតិបតិ្តការទ្វេភាគីកម្ពុជា វៀតណាមផងដែរ។

លោកឧត្តមសេនីយ៍ឯកបន្តលើកឡើងទៀតថា ពីមួយឆ្នាំទៅមួយឆ្នាំយន្តការនៃកិច្ចសហប្រតិបតិ្តការត្រួតពិនិត្យនិងបង្ក្រាបគ្រឿងញៀនរបស់យើងកាន់តែមានការរីកចំរើនទទួលនូវការពង្រឹងនិងពង្រីកជាបន្តបន្ទាប់ ជាក់ស្តែងយើងបានពង្រីកកិច្ចសហប្រតិបតិ្តការនេះរហូតដល់ថ្នាក់មូលដ្ឋាន ឃុំ ស្រុក ក្រុង និងខេត្តជាប់ព្រំដែនដែលក្នុងនោះមានការរៀបចំកិច្ចប្រជុំជាទៀងទាត់ដើម្បីផ្លាស់ប្តូរព័ត៌មាននិងការចែករំលែកនូវបទពិសោធន៍គ្នាដើម។

ដោយឡែកលទ្ធផលបូកសរុបអំពីសភាពការណ៍ និងកិច្ចសហប្រតិបតិ្តការជាមួយភាគីវៀតណាមលើការងារប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀនពី ខែកក្កដា ឆ្នាំ២០១៦ ដល់ខែកញ្ញា ឆ្នាំ២០១៧នេះ បានឲ្យដឹងថាក្នុងឆ្នាំ២០១៧នេះសកម្មភាពចរាចរគ្រឿងញៀនក្នុងពិភពលោក មានលកិ្ខណៈកាន់តែស្មុគស្មាញពីតំបន់មួយទៅតំបន់មួយ និងពីប្រទេសមួយទៅប្រទេសមួយ តាមផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស។ និន្នាការកើនឡើងនូវការផលិត ការចរាចរ ការជួញដូរគ្រឿងញៀនខុសច្បាប់តាមតំបន់និមួយៗ នៅតែបន្តកើតឡើងស្មុកស្មាញ និងមានទ្រុងទ្រាយធំគួរឲ្យព្រួយបារម្ភដោយសារឧក្រិដ្ឋជនគ្រឿងញៀនដែលមានបណ្តាញចាត់តាំងបានបន្តធ្វើសកម្មភាពលួចលាក់ដឹកជញ្ជូនគ្រឿងញៀនខុសច្បាប់ពីប្រទេសមួយទៅប្រទេសមួយទៀតពិសេសបណ្តាប្រទេសក្នុងតំបន់។

របាយការណ៍បានបន្តថា ឥទិ្ធពលគ្រឿងញៀនក្នុងតំបន់ដែលកំពុងឡើងស្មុគស្មាញបានធ្វើឲ្យកម្ពុជា នៅតែទទួលរងគ្រោះដោយការហូរចូលគ្រឿងញៀន និងសារធាតុគីមីផ្សំឆ្លងកាត់ជាបន្តបន្ទាប់ ជាពិសេសគ្រឿងញៀនមានប្រភពមកពីតំបន់ត្រីកោណមាសបានចរាចរឆ្លងកាត់ប្រទេសជិតខាងបន្តមកកម្ពុជានៅប៉ែកភាគឥសាន្តប្រទេស ទាំងផ្លូវគោក(តាមច្រកព្រំដែន) និងច្រកផ្លូវទឹក(តាមដងទន្លមេគង្គ) និងមួយចំនួនទៀតមានប្រភពពីបណ្តាប្រទេសក្នុងតំបន់អាមេរិកខាងត្បូងអាហ្រ្វិក អាស៊ី ធ្វើចរាចរមកកម្ពុជាតាមផ្លូវអាកាស(ច្រក ព្រលានយន្តហោះ) តាមផ្លូវសមុទ្រ(ច្រកកំពង់ផែ) និងតាមរយៈកញ្ចប់បញ្ញើរបស់ក្រុមហ៊ុនសេវាកម្មប៉ុសិ្តប្រៃសណីយ៍។ល។

ក្នុងរយៈពេលកន្លងមកនេះការប្រើប្រាស់ និងការចរាចរជួញដូរគ្រឿងញៀនខុសច្បាប់នៅកម្ពុជា នៅតែជាបញ្ហាប្រឈមដ៏គួរឲ្យព្រួយបារម្ភណ៍ ដែលបាននិងកំពុងជះឥទិ្ធពលអវិជ្ជមានដល់បរិយាកាស សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវតិ្ថភាពសង្គម ព្រមទាំងបានបង្កការព្រួយបារម្ភណ៍ជាច្រើននៅក្នុងស្រទាប់ប្រជាពលរដ្ឋក៏ដូចជានៅក្នុងសង្គមកម្ពុជាបច្ចុប្បន្ន៕តាឡឹម


ចែករំលែក៖