ខេត្តស្ទឹងត្រែង៖ សពជនជាតិឡាវម្នាក់ពាក់ព័ន្ធក្នុងករណីជួញដូរគ្រឿងញៀន(ICE)ជាង២គីឡូក្រាម ដែលត្រូវបានតុលាការ សម្រេចឃុំខ្លួនក្នុងពន្ធធនាគារនោះ ត្រូវបានស្លាប់មុនបញ្ជូនមកមន្ទីរពេទ្យខេត្ត សង្គ្រោះបន្ទាន់ដោយសារជំងឺគាំងបេះដូងនៅព្រឹកថ្ងៃទី២៩ សីហា នេះ
ដែលសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃ២៤ខែសីហាឆ្នាំ២០១៧នៅត្រង់ចំណុចបង្គោល៣៥-៣៦ព្រំដែនកម្ពុជាឡាវ ស្តិតក្នុងភូមិសំរោងឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
សមត្ថកិច្ចបានឲ្យដឹងថា ជនជាតិឡាវពាក់ព័ន្ធក្នុងករណីគ្រឿងញៀនបានស្លាប់ដោយសារជំងឺគាំងបេះដូងមានក្រោយពីរធ្វើកោសល្យវិច័យរួច សពជនសង្ស័ខាងលើនោះ ឈ្មោះផែង ផាន់ណាង៉ៅ ភេទប្រុស អាយុ៤៩ឆ្នាំ (ជនជាតិឡាវ)មានទីលំនៅភូមិណាចាន ស្រុកសុកុម៉ា ខេត្តចំប៉ាសាក់ ប្រទេសឡាវ។
សមត្ថកិច្ចបានបន្តឲ្យដឹងទៀតថា ជនជាតិឡាវជួញដូរគ្រឿងញៀនជាង២គីឡូក្រាមនោះ បន្ទាប់ពីតុលាការសាកសួរចប់នីតិវិធី ត្រូវបានតុលាការសម្រេចឃុំខ្លួន កាលពីថ្ងៃទី២៥ សីហា ឆ្នាំ២០១៧ នៅក្នុងពន្ធធនាគារកាំងមេម៉ាយបណ្តោះអាសន្នរងចាំស៊ើអង្កេតបន្ត។
ជនជាតិឡាវរូបនេះ ជាប់ពន្ធនាគារគេមិនសូវហូបបាយទើប ធ្វើឲ្យកម្លាំងចុះខ្សោយ នៅយប់ថ្ងៃកើតហេតុនោះ មានសភាពធម្មតាទេ គ្រាន់តែមិនបានហូបបាយដូចគេឯង បានធ្វើឲ្យកាន់តែខ្សោយទៅៗ នៅម៉ោង៤ទាបភ្លឺ គេបានឮសំឡេង ខូកខកៗ ហើយបានដឹងដល់មន្ត្រីពន្ធធនាគារក៍បានបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត ដើម្បីសង្គ្រោះបន្ទាន់ តែត្រូវបានក្រុមគ្រូពេទ្យថា បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
សពជនសង្ស័យជនជាតិឡាវខាងលើ ដែលបានស្លាប់នោះ ពិតជាស្លាប់ដោយសារជំងឺគាំងបេះដូង។
បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចរៀបចំសំណុំឯកសារពាក់ព័ន្ធក្នុងករណីខាងលើនេះ ប្រគល់សពជូនក្រុមគ្រួសារយកទៅប្រទេសដើមវិញ ដើម្បីរៀបចំធ្វើបុណ្យទៅតាមប្រពៃណី៕ មាស សុផាត