ព័ត៌មានទាន់ហេតុការណ៍៖

លោកជា រដ្ឋាអតីតស្នងការរងខេត្តកណ្ដាលបើកល្បែងជល់មាន់ នៅបន្ទាត់ព្រំដែនកម្ពុជា ថៃមិនទាន់មានសមត្ថកិច្ចបង្ក្រាប

ចែករំលែក៖

ប៉ោយប៉ែត៖ លោកជា រដ្ឋា អតីតស្នងការរងខេត្តកណ្ដាល រងការរិះគន់ពីអ្នកស្រុកថា កំពុងបើកល្បែងស៊ីសងគ្រប់ប្រភេទ នៅតាមបន្ទាត់ព្រំដែនកម្ពុជា ថៃ ជាពិសេសល្បែងជល់មាន់ដែលសម្ថកិច្ចមិនមានការបង្ក្រាប។

តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា ល្បែងជល់មាន់កំពុងតែពេញនិយមលេងពីសំណាក់ក្រុមអ្នកលេង ល្បែង នៅតាមបន្ទាត់ព្រំដែនកម្ពុជា ថៃនៅចម្ងាយពីច្រករបៀងចំការគរ ខាងស្ដាំដៃ បើធ្វើដំណើរពីកម្ពុជាចូលទៅទឹកដីថៃ ដែលទីតាំងជន់មាន់នោះ ជាប់នឹងរបងយោធារកាពារព្រំដែនវរៈ៥០៣ ឋិតក្នុងភូមិចំការគរ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

បនល្បែងនេះ ត្រូវគេដឹងថា ជារបស់លោក ជា រដ្ឋា អតីតស្នងការរងខេត្តកណ្ដាល ហើយអ្នកមើលការនៅទីនោះបានបើកឲ្យអ្នកលេងទាំងនោះមកពីតាមបណ្ដាភូមិនានា ក្នុងខេត្តបន្ទាយមានជ័យ ហើយអ្នកលេងទាំងនោះមានទាំងទាហាន ប៉ូលិស និងមន្ត្រីរាជការនៅទីនោះផងដែរ តែការលេងនោះ គីជារៀងរាល់ថ្ងៃចន្ទ-អង្គារ។

ប្រភពបញ្ជាក់ថា ម្ចាស់ទីតាំងគីមានឈ្មោះជា រដ្ឋា អតីតស្នងការងខេត្តកណ្ដាល ពុំមានសមត្ថកិច្ចណាអើពើបង្រ្កាប បែរជាបណ្តោយឲ្យមានការលេងយ៉ាងអនាធិបតេយ្យ ដែលផ្ទុយទៅនឹងគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ហើយប្រជាពលរដ្ឋបានដាក់ការសង្ស័យថា ប្រហែលជាមានការត្រូវរ៉ូវគ្នាហើយមើលទៅ ទើបល្បែងជល់មាន់នេះកើតមាន ពុំមានការបង្រ្កាបដូច្នេះ។

បើតាមសំដីរបស់លោកមេភូមិចំការគរបានប្រាប់ថាៈ ចំពោះល្បែងជល់មានខាងលើនោះ ម្ចាស់ទីតាំងមិនបានប្រាប់គាត់ជាមេភូមិឡើយ ម្យ៉ាងទៀត ធ្វើឲ្យគាត់មានការព្រួយបារម្ភពីការរស់នៅរបស់ពលរដ្ឋរបស់គាត់ ព្រោះថា កាលណាមានល្បែងតែងតែមានអំពើហិង្សាក្នុងគ្រួសារ ឬអំពើលួចប្លន់ជាដើម។

ជុំវិញករណីខាងលើនេះ អ្នកសារព័ត៌មានមិនអាចសុំការបំភ្លឺពីលោកជា រដ្ឋា បានឡើយ ដោយមិនមានលេខទូរសព្ទ័ទំនាក់ទំនង។

ចំណែកលោកអ៊ុក គង់ អ្នកមើលការខុសត្រូវនៅនោះ បានអះអាងថា លោកមិនស្គាល់លេខទូរសព្ទមេរបស់គាត់ទេ ព្រោះគាត់ប្រើលេខថៃចេញចូលប្រទេសថៃ ហើយលោកថា ការបើកសង្វៀនជល់មាន់នោះគឺមិនមានច្បាប់ឡើយ ព្រោះអ្នកនៅតំបន់នោះដឹងអស់ហើយ ។ លោកថា ការបើកឲ្យលេងនេះ គឺលេងបានតែថ្ងៃអង្គារតែប៉ុណ្ណោះ ហើយទឹកប្រាក់ដែលភ្នាល់មាន់នោះ មិនបានប្រាក់១លានរៀលផង ក្នុង១ថ្ងៃយូរ និងឆាប់គង់តែបិទ។

ករណីខាងលើនេះលោកជា ឆ្លូញ អធិការស្រុកស្វាយចេកបានមានប្រសាសន៍តាមទូរស័ព្ទថា ទីតាំងខាងលើនោះ គឺចង់ផុតភូមិសាស្ត្ររបស់លោក ហើយទីតាំងនោះនៅក្បែរទាហានជាអ្នកគ្រប់គ្រងផង៕ វណ្ណា


ចែករំលែក៖