ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុនបោកគក់សម្លៀកបំពាក់ «ឆឹងថៃ»បង្ហូរទឹកសម្អុយចូលទន្លេសាបអាជ្ញាធរមូលដ្ឋានប្រ តិកម្ម

ចែករំលែក៖

ភ្នំពេញៈ ក្រុមហ៊ុនបោកគក់សម្លៀកបំពាក់ «ឆឹងថៃ»ដ៏ធំមួយ ដែលមានទីតាំង ស្ថិតនៅត្រង់ចំណុចទល់សាលាបឋមសិក្សាឫស្សីកែវ ខាងជើងឃ្លាំងសាំងសូគីម៉ិច ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ កំពុងត្រូវបានអាជ្ញាធរខណ្ឌឫស្សីកែវព្រមានចាត់វិធានការធ្ងន់ធ្ងរក្រោយពីប្រជាពលរដ្ឋរាយការណ៍ថា ក្រុមហ៊ុននេះ បាននឹងកំពុងបង្កផលប៉ះពាល់ ដោយបង្ហូរទឹកស្អុយ មានសាធាតុគីមីចូលទៅក្នុងទន្លេសាបទាំងយប់ទាំងថ្ងៃ ។

លោក សន សោភ័ណ្ឌ នាយករដ្ឋបាលខណ្ឌឫស្សីកែវ បានថ្លែងឲ្យដឹងនាពេលថ្មីៗនេះ ថា ក្រោយពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានបញ្ជាឲ្យមន្រ្តីពាក់ព័ន្ធចុះទៅពិនិត្យភ្លាម ហើយបានរកឃើញថា ក្រុមហ៊ុនរោងចក្របោកគក់ «ឆឹងថៃ» ពិតជាខ្វះបច្ចេកទេស បានបង្ហូរទឹកយ៉ាងសម្អុយ មានសារធាតុគីមីចូលក្នុងទន្លេសាប និងជះក្លិនស្អុយឆ្អេះឆ្អាប ធ្វើឲ្យប្រជាពលរដ្ឋរស់នៅជាប់របងរោងចក្រដងដង្ហើមស្ទើរមិនបាន រហូតអ្នកខ្លះ បិទទ្វារបន្ទប់ ឬបិទបង្អួច ទើបទទួលអាហារបាន ។

យ៉ាងណា លោក អភិបាលខណ្ឌឫស្សីកែវ បានអះអាងថាលោកនឹងត្រៀមហៅតំណាងខាងក្រុមហ៊ុនរោងចក្របោកគក់ «ឆឹងថៃ» ឲ្យមកបំភ្លឺបកស្រាយជុំវិញបញ្ហានេះបើទោះបីតំណាងក្រុមហ៊ុនបោកគក់ «ឆឹងថៃ» បានបដិសេធថា ក្រុមហ៊ុនរបស់គាត់មិនបានបង្ហូរទឹកស្អុយមានសារធាតុគីមីចូលទៅក្នុងទន្លេសាប និងមានក្លិនស្អុយ ដូចការលើកឡើងរបស់ប្រជាពលរដ្ឋយ៉ាងណាក៏ដោយ ៕ ប្រាថ្នា


ចែករំលែក៖