ភ្នំពេញ៖ ជនសង្ស័យម្នាក់ទៀតហើយ ដែលជាអ្នកឆក់យកកាបូបពីជនបរទេសកាលពី៣ថ្ងៃ មុនយកលុយ និងទូរស័ព្ទដៃអស់ជិត៦០០ដុល្លាររួម និងបក្ខពួកនោះឥឡូវត្រូវប៉ូលិសខណ្ឌសែនសុខសហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញបានឃាត់ខ្លួនបានហើយបន្ទាប់ពីស្រាវជ្រាវ ។
ប៉ូលិសនិយាយថា ជនសង្ស័យខាងលើនេះមានឈ្មោះ ផាន់ សារុណ ភេទប្រុសអាយុ២២ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិបឹងសាឡាង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ដែលកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនកាលពីវេលាម៉ោង១០ និង៤៥នាទីព្រឹកថ្ងៃទី៣១ខែសីហាឆ្នាំ២០១៧ នៅចំណុចភូមិបឹងសាឡាង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។
ប្រភពបន្តថា៖ ការឃាត់ខ្លួនជនសង្ស័យរូបនេះបន្ទាប់ពីកម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខសហការជាមួយ និងកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញបានឃាត់ខ្លួនបក្ខពួកគេចំនួន៥នាក់ជាបន្តបន្ទាប់កាលពីថ្ងទី៣០ខែសីហាឆ្នាំ២០១៧កន្លងទៅហើយក៍បន្តនិតិវិធីតាមស្រាវជ្រាវទើបឈានដល់ការឃាត់ខ្លួនជនដៃដល់រូបនេះបានបន្ថែមទៀត ។
សូមរំលឹកថាកាលពីម៉ោង១០ព្រឹក ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧នៅតាមបណ្តោយផ្លូវ២០០៤ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ មានករណីក្រុមជនសង្ស័យ៣នាក់បានធ្វើសកម្មភាពឆក់កាបូបពីជនបរទេសយកលុយបានជិត៦០០ដុល្លារបានសម្រេចហើយជិះគេចខ្លួនចូលមកដីឡូតិ៍មួយកន្លែងខាង ដែលផ្ទះនោះទិញលក់អេតចាយ ។
បុរសរងគ្រោះឈ្មោះ Matthias Lendi ភេទប្រុសអាយុ៤០ឆ្នាំជាជនជាតិញ៉ូហ្សីលែន ជាអ្នកទេសចរណ៍ ។
ប្រភពពីជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានជីះម៉ូតូកង់បីមានគ្នា៥នាក់មានស្ត្រី០៣តាមបណ្តោយផ្លូវ២០០៤ខណះមកដល់ចំណុចខាងលើស្រាប់តែមានជនសង្ស័យមួយក្រុមមកពីក្រោយធ្វើសកម្មភាពឆក់កាបូបពណ៌ខ្មៅ ដែលប្រពន្ធគាត់ដាក់ពីមុខបានសម្រេចតែម្តងហើយ
ក្រោយពីធ្វើសកម្មភាពឆក់កាបូបបានភ្លាមៗគាត់ជា(ជនរងគ្រោះ)បានជិះម៉ូតូឌុបដេញតាមពីក្រោយដោយបើកGPSតាមពីក្រោយរហូតមកដល់ចំណុចដីឡូតិ៍មួយកន្លែងនៅភូមិទំនប់១សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខក៍បានតាមទាន់ជនសង្ស័យខាងលើមានគ្នា០៣នាក់ជិះម៉ូតូ២គ្រឿងដោយម៉ូតូមួយម៉ាក់ឌ្រឹមសង់ និងមួយគ្រឿងម៉ាកនិកពណ៌ក្រហមខ្មៅចូលឃ្លាំងខាងលើបាត់ ។
ប្រភពដដែលបានប្រាប់ទៀតថា ខណះដេញមកទាន់នៅឃ្លាំងខាងលើស្រាប់តែជនសង្ស័យទាំង០៣នាក់បានចេញពីឃ្លាំងវិញវ៉ាក់អឺរ និងជនរងគ្រោះមកដល់ និងនាំគ្នាប្រុងវាយតដៃទៅលើជនរងគ្រោះវិញ និងនាំគ្នាជិះម៉ូតូគេចម្តងទៀតបាត់អស់ទៅ ។
ប៉ុន្តែក្រោយជនទាំងបីចេញផុតគាត់បានឆែកទូរស័ព្ទតាមGPSម្តងទៀតស្រាប់តែលែងឃើញលោតGPSជនរងគ្រោះក៍ប្តឹងសមត្ថកិច្ចមូលដ្ឋានឲ្យមកត្រួតពិនិត្យទីតាំងខាងលើ ។
តាមការបញ្ជាក់របស់ជនរងគ្រោះបានប្រាប់ថានៅក្នុងកាបូប ដែលបាត់មានទូរស័ព្ទដៃម៉ាកអាយហ្វូនសិចមួយគ្រឿងលុយ
៤០០ដុល្លារ និងVISA ABAមួយសន្លឹកសរុបជាប្រាក់អស់ជិត៦០០ដុល្លារ ។ បច្ចុប្បន្នក្រុមជនសង្ស័យកំពង់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាកា៕ តុង សីហា