ព័ត៌មានទាន់ហេតុការណ៍៖

អតីតគូដណ្តឹងនី មុនីនាថនៅអាមេរិកប្តឹងនាងរឿងបោកទ្រព្យ

ចែករំលែក៖

ភ្នំពេញ៖ ទីបំផុត គូដណ្តឹងរបស់ នី មុនីនាថ ដែលឈឺចិត្តស្អិតទ្រូងរឿងនី មុនីនាថចង់ដោះដៃចោលនោះ បានប្រកាសដាក់ពាក្យប្តឹង នី មុនីនាថជាផ្លូវការហើយពីបទឆបោករំលោភលើសេចក្តីទុកចិត្ត។

ការប្រកាសប្តឹងតារាសម្តែងនី មុនីនាថ នេះបានធ្វើឡើងក្រោយមានសារលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករឿងបោកប្រាស់គូដណ្តឹងជាអាណិកជន ត្រូវបានទម្លាយកាលពីប៉ុន្មានថ្ងៃមុនេះ។ លោក អុង សុឡាង ជាគូដណ្តឹងរបស់នី មុនីនាថបានលើកឡើងថាលោកបានមកប្រទេសកម្ពុជាកាលពីថ្ងៃទី២៤ខែសីហាឆ្នាំ២០១៧មករកមេធាវីដាក់ពាក្យប្ដឹងនីមុន្នីនាថទៅតុលាការពីបទ “ឆបោកនិងរំលោភលើសេចក្ដីទុកចិត្ត”។

ជុំវិញការដាក់ពាក្យបណ្តឹងរបស់គូស្នេហ៍នេះដែរនី មុនីនាថ មិនអាចទាក់ទងសុំការបញ្ជក់បានទេ។លោកថានី មុនីនាថបានលើកឡើងថារឿង ដែលបណ្តាញទំនាក់ទំនងសង្គមទម្លាយថានាងបានយកលុយមកទិញផ្ទះឡានដី និងគ្រឿងអលង្ការមួយចំនួននោះគឺជារឿងពិតទាំងអស់មិនមែនប្រឌិតឬលេងឆាកល្ខោននោះទេ។

លោកអះអាងថាលុយនិងទ្រព្យសម្បត្តិមួយចំនួន ដែលលោកបានផ្ដល់ឲ្យនីមុន្នីនាថនិងក្រុមគ្រួសាររបស់នាងរយៈពេល៣ឆ្នាំមកនេះរាប់ម៉ឺនដុល្លារអាមេរិក។ការផ្ដល់ឲ្យនេះដោយសារតែជឿទុកចិត្តថាថ្ងៃណាមួយក្លាយជាប្ដីប្រពន្ធនិងក្រុមគ្រួសារតែមួយជាមួយគ្នា។

លោកថាពេលនេះលោកបានត្រៀមមេធាវីដាក់ពាក្យប្ដឹងមុនីនាថ រួចរាល់ហើយទៅកាន់តុលាការពីបទ “ឆបោកនិងរំលោភលើសេចក្ដីទុកចិត្ត” ក្រោយពីស្គាល់គ្នារយៈពេល៣ឆ្នាំមក។

លោកថា ចាប់ផ្ដើមស្គាល់គ្នាបាន១ឆ្នាំភ្លាមខ្លួនមានគម្រោងរៀបការជាមួយនីមុន្នីនាថ និងបានឲ្យចាស់ទុំចូលស្ដីដណ្ដឹងតាមប្រពៃណីខ្មែរព្រមទាំងដឹងឮទាំងសងខាង។តែនាងហាក់បីដូចជាមិនចង់រៀបការចេះតែសុំពន្យារពេលម្ដងហើយម្ដងទៀត រហូតដល់ឆ្នាំ២០១៧ក្នុងខែមីនាលោកបានរត់វីហ្សាឲ្យនាងបានចេញទៅរស់នៅអាមេរិក ហើយនាងក៏បន្តពន្យាពេលមិនចង់រៀបការដ ដែល។

លោកថា អ្វី ដែលហួសចិត្តគឺក្នុងខែសីហា នាងបានស្នើឲ្យលើកពេលរៀបការទៅដល់ឆ្នាំក្រោយទៀត ហើយចុងក្រោយនាងប្រាប់ថាមិនអាចបន្តស្នេហានេះបានហើយសុំផ្តាច់ពាក្យព្រោះតែលើកឡើថាលោកមិនចេះផ្អែមល្ហែម និងលួងលោមនាងទៅវិញ ដែលធ្វើឲ្យលោកគ្រាំចិត្តខ្លាំង។

លោកថា ដើមឡើយលោកមិនចង់ឲ្យបញ្ហាទាំងនេះសុះសាយទេ ព្រោះតែមិនចង់ឲ្យសិល្បករផ្សេងទៀតគេស្អុយឈ្មោះ ហើយក៏មិនចង់ឲ្យមានការមើលមុខគ្នាមិនចំដែរ៕ វឌ្ឍនា


ចែករំលែក៖