ក្រុមហ៊ុន Apple បានផ្ញើលិខិតអញ្ជើញសម្រាប់ព្រឹត្តិការណ៍ធំបន្ទាប់របស់ខ្លួននៅថ្ងៃទី 12 ខែកញ្ញា ដែលជាកន្លែងដែលក្រុមហ៊ុននេះត្រូវបានគេរំពឹងថានឹងបង្ហាញទូរស័ព្ទ iPhone ជំនាន់ក្រោយ រួមជាមួយនឹងការ update នាឡិកា Apple, ទូរទស្សន៍ Apple, និងកម្មវិធី iOS ។
ក្រុមហ៊ុន Apple ត្រូវបានគេរំពឹងយ៉ាងទូលំទូលាយថានឹងប្រកាស iPhone ថ្មីចំនួនបីនៅឯព្រឹត្តិការណ៍នេះ រួមមានម៉ូដែលទូរស័ព្ទ iPhone ជំនាន់ទី 8 ជាមួយនឹងអេក្រង់ប្រភេទ edge-to-edge OLED និងកាមេរ៉ាមុខ 3D face-scanning នេះបើយោងតាមរបាយការណ៍មុននៅក្នុងវេបសាយ Bloomberg ។ ការ updated versions នៃទូរស័ព្ទ iPhone 7 and 7 Plus ជាមួយការសាកថ្មឥតខ្សែរ។ លើសពីនេះទៅទៀត ក្រុមហ៊ុននេះមានពាក្យចចាមអារ៉ាមថានឹងមានទូរទស្សន៍ Apple កំរិត 4K ថ្មីរួមជាមួយ Apple Watches ដែលអាចភ្ជាប់បណ្តាញ LTE ។
ហើយជាធម្មតាក្រុមហ៊ុននេះទំនងជានឹងបញ្ចេញ version ចុងក្រោយនៃកម្មវិធីទូរស័ព្ទ iPhone និង Mac laptop ថ្មីរបស់ខ្លួននៅក្នុងពេលនៃព្រឹត្តិការណ៍នេះ។ ក្រុមហ៊ុន Apple បានប្រកាសជាលើកដំបូងនូវកម្មវិធី iOS 11 និង High Sierra នៅក្នុងខែមិថុនាឆ្នាំនេះ នៅក្នុងសន្និសីទ Annual Developers Conference ប្រចាំឆ្នាំរបស់ខ្លួន ប៉ុន្តែវាត្រូវបានគេដាក់អោយប្រើប្រាស់ជាដំណាក់កាលដល់អ្នកអភិវឌ្ឍន៍កម្មវិធី។
ការអញ្ជើញចូលរួមក្នុងព្រឹត្តការណ៍ថ្ងៃទី 12 ខែកញ្ញា មិនបានបង្ហាញឱ្យឃើញច្រើននៅក្នុងវិធីនៃការសាកល្បង។ គេនិយាយយ៉ាងសាមញ្ញថា “ចូរយើងជួបគ្នានៅកន្លែងរបស់យើង” ដែលជាការពិតដែលថានេះគឺជាព្រឹត្តិការណ៍ទីមួយដែលក្រុមហ៊ុន Apple កំពុងធ្វើជាម្ចាស់ផ្ទះនៅ Steve Jobs Theater នៅលើទីលាន Apple Park ថ្មីនៅ Cupertino ។ យើងនឹងរកឃើញពត៌មានបន្ថែមទៀតនៅថ្ងៃទី 12 ខែកញ្ញា ខាងមុខនេះ ៕ ហេង លក្ខិណា