យប៉ែត៖ ក្រុមអាជីវកលក់ដូរខោអាវ និងគ្រឿងភេសជ្ជៈគ្របមុខ១០តូបបានសម្តែងការមិនពេញចិត្ត តូប៤ ដែលមិនបានរុះរើតាមគោលការកំណត់របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ បានដាក់ឧសាវាទនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧កន្លងទៅ ។ ពួកគាត់បញ្ជាក់ថា បើសិនជាតូប៤នៅច្រកទ្វារដាក់លក់ស្រា និងភេសជ្ជៈគ្រប់ប្រភេទមិនបានរុះរើតាមការកំណត់របស់រដ្ឋបាលខេត្តនោះទេពួកគាត់ និងយកឥវ៉ាន់ទៅដាក់តាំងលក់ដួចតូប៤ ដែលមិនបានរុះរើតាមការកំណត់របស់រដ្ឋបាលខេត្តវិញ ។សួមរំលឹកថា បើយោតាមស្មារតីអង្គប្រជុំនាថ្ងៃទី៣០ខែមិថុនា២០១៧របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ ។ ពិនិត្យតាមការចាំបាច់របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ។ អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យសួមជម្រាបជួនដំណឹងដល់សាធារណៈជន និងបងប្អូនអាជីវករ ដែលបានសាងសង់តូបលក់ដូរនៅតំបន់ច្រកទ្វារព្រំដែនអន្តជាតិប៉ោយប៉ែតឧ្យបានជ្រាប់ថាៈ
ដោយពិនិត្យឃើញភាពជាក់ស្ដែងជារៀងរាល់ថ្ងៃនៅតំបន់ច្រកទ្វារព្រំដែនអន្តជាតិប៉ោយប៉ែត មានបញ្ហាប្រឈមជាច្រើនដូចជាៈធ្វើឧ្យប៉ះពាល់សណ្ដាប់ធ្នាប់ បញ្ហាសោភណ័ភាពប បញ្ហាបរិស្ថានគ្មានអនាម័យ ការកកស្ទះចរាចរ ការសាងសង់តូបលក់ដូរលើផ្លូវថ្មើរជើង(ផ្លូវសាធារណៈ) ។ ល ។ ដូចច្នេះដើម្បីជៀសវាងបញ្ហាប្រឈមទាំងនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យសួមស្នើបងប្អូនអាជីវករ១៤តូប(ផ្សារនារី) ស្ថិតក្នុងតំបន់ច្រកទ្វារព្រំដែនអន្តជាតិប៉ោយប៉ែតត្រូវធ្វើការរុះរើតូបចេញទាំងអស់ឧ្យបានមុនថ្ងៃទី០៧ខែសីហាឆ្នាំ២០១៧ជាកំហិតក្នុងករណីមិនគោរព និងមិនអនុវត្តាមសេចក្ដីជួនដំណឹងនេះរដ្ឋបាលខេត្តបន្ទាយមានជ័យនឹងចាត់ក្រុមការងារចម្រុះថ្នាកខេត្តចុះរុះរើតូបតាមសេចក្ដីជូនដំណឹង ។ សួមរំលឹកថារហូតមកដល់ថ្ងៃទី០១ខែកញ្ញាឆ្នាំ២០១៧នេះតូបនៅមិនទានបានរុះរើតាមការកំណត់របស់រដ្ឋបាលខេត្តឡើយ ។
ជុំវិញករណីខាងលើនេះ លោក វួច អូនប្រធានស្នាក់ការច្រកទ្វារព្រំដែនអន្តជាតិប៉ោយប៉ែតមានប្រសាសន៍តាមទូរសព្ទថាៈ បញ្ហាតូប៤ ដែលលក់ដូរនៅតំបន់ច្រកទ្វារនេះ បើមិនព្រមរុះរើតាមការកំណត់របស់រដ្ឋបាលខេត្តនោះនៅថ្ងៃចន្ទ ឬថ្ងៃអង្គារខាងមុខនេះក្រុមគណៈកម្មការក្រុងប៉ោយប៉ែតគេយករុះរើជូនពួកគាត់ហើយ៕ វណ្ណា