ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តឡិចស៊ីសបើកគេចរថយន្តផ្សេងទៀតជ្រុលក្រឡាប់ធ្លាក់ផ្ឡូវ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២១០៧ វេលាម៉ោង៤និង១០នាទី លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ 170-171 ស្ថិតក្នុងភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បណ្តាលឲ្យរថយន្ត១គ្រឿងម៉ាកឡិចស៊ីស RX300 ពណ៌ខ្មៅ បើកបរដោយឈ្មោះ យ៉ាវ គួង ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរ អ្នកបើកបរ មានទីលំនៅឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានជនជាតិចិន រួមដំណើរចំនួន២នាក់ ដោយបើកបរក្នុងទិសដៅពីភ្នំពេញឆ្ពោះមកខេត្តព្រះសីហនុ លុះដល់ចំណុចខាងលើ ក៏បានគេចរថយន្ត១គ្រឿង ទើបបណ្ដាលឲ្យធ្លាក់ផ្លូវក្រឡាប់តែម្ដង។

គ្រោះថ្នាក់នេះពុំបណ្ដាលឲ្យមានអ្នករងរបួសទេ រីឯរថយន្ត ត្រូវបានម្ចាស់រថយន្តស្ទូចយកចេញពីកន្លែងកើតហេតុដើម្បីជួសជុល៕ ឆ្លាម សមុទ្រ


ចែករំលែក៖