ព័ត៌មានទាន់ហេតុការណ៍៖

ប៉ូលិសឃាត់ខ្លួនជនសង្ស័យម្នាក់ចាប់យកម្សៅក្រាមថ្លាស៩កញ្ចប់តូច

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ រួមនឹងថ្នាំញៀង៩កញ្ចប់ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលភ្នំពេញថ្មីឃាត់ ខណៈកំពុងល្បាតក្នុងមូលដ្ឋាន។កាលពីវេលាម៉ោង២៣និង៌១០នាទីយប់ថ្ងៃទី១ខែកញ្ញាឆ្នាំ ២០១៧នៅលើកំណាត់ផ្លូវ១០០៣ភូមិទំនប់សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។

សមត្ថកិច្ចបានឲ្យដឹងថា៖ ជនសង្ស័យមានឈ្មោះ គន់ ទីន ភេទប្រុសអាយុ៤០ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់បន្ទប់ជួល ផ្លូវបេតុង ភូមិជាងទង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

ប៉ូលិសនិយាយថា៖ មុននឹងឃាត់ខ្លួនជនសង្ស័យខាងលើ កម្លាំងនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីបានល្បាតក្នុងមូលដ្ឋានដើម្បីទប់ស្កាត់បទល្មើសដែលកើតមានលុះមកដល់ចំណុចខាងលើក៍ឃើញជនសង្ស័យកំពុងអង្គុយលើម៉ូតូវីវ៉ាព័ណខ្មៅសេរីចាស់ក្បែចិញ្ចើមផ្លូវហើយសមត្ថកិច្ចមានការសង្ស័យក៍ឆែកឆេរបានឃើញថ្នាំញៀនចំនួន៩កញ្ចប់តូចក្នុងហោប៉ៅទើបឃាត់ខ្លួនតែម្តង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ថ្នាំញៀនទាំង៩កញ្ចប់នេះ ពិតជារបស់ខ្លួនមែន ដោយខ្លួនបានទិញពីបុរសម្នាក់ពុំស្គាល់ឈ្មោះក្នុងតម្លៃ១៨មុឺនរៀល។លុះព្រឹកថ្ងៃទី២ខែខែ ឆ្នាំ ដដែលសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទៅឆែកបន្ទប់ជួលនៅសង្កាត់ក្រាំងធ្នង់បន្តទៀត តែពុំមានឃើញអ្វីនោះទេ៕ តុង សីហា


ចែករំលែក៖