ព័ត៌មានទាន់ហេតុការណ៍៖

កញ្ញាឯកកម្ពុជាឆ្នាំ ២០១៧ គ្រងមកុដនៅណាហ្គាវើលដ៍

ចែករំលែក៖

ភ្នំពេញ៖ ថ្ងៃទី ១ កញ្ញា ២០១៧ ៖ ណាហ្គាវើលដ៍ ដែលជាសណ្ឋាគារដៃគូផ្លូវការ និងទីតាំងដៃគូផ្លូវការនៃកម្មវិធីប្រកួតកញ្ញាឯកកម្ពុជាវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី ១ កញ្ញា ឆ្នាំ ២០១៧សម្រស់ព្រះរាជាណាចក្រនៃខ្ញុំបានរកឃើញកញ្ញាឯកកម្ពុជាប្រចាំឆ្នាំ ២០១៧ ហើយ! កញ្ញាឯកកម្ពុជាដែលគ្រងមកុដប្រចាំឆ្នាំ ២០១៧ បានទៅលើកញ្ញារឿន ណាត់ ។

បេក្ខនារីកញ្ញាឯកទាំង ២០ រូបបានប្រកួតដើរបង្ហាញម៉ូដក្នុងឈុតរ៉ូបរាត្រីសមោសរ និងរ៉ូបសូត្រប្រពៃណីខ្មែរដ៏ទាក់ទាញនៅមុខទស្សនិកជនដែលមកទស្សនាផ្ទាល់ជាច្រើនរយនាក់។ បន្ទាប់ពីការសម្រេចសេចក្តីដ៏ហ្មត់ចត់ និងប្រុងប្រយ័ត្ន គណៈកម្មាធិការជំនាញក៏បានរកឃើញកញ្ញាឯក ៥ រូបចុងក្រោយដែលម្នាក់ៗបានឆ្លើយសំណួរយ៉ាងត្រឹមត្រូវ។ បន្ទាប់មក គណៈកម្មាធិការក៏បានប្រកាសជ័យលាភីកញ្ញាឯកកម្ពុជា ៥ រូប ដូចតទៅ ៖ លេខ ៥ បានទៅលើកញ្ញាខា អានឆានី លេខ ៤ បានទៅលើកញ្ញាឡុង ពន្លឺ,លេខ ៣ បានទៅលើកញ្ញាកឹម ស្រីកែវលេខ ២ បានទៅលើកញ្ញាកែវ សេងលីហួរ ហើយកញ្ញាឯកកម្ពុជាដែលគ្រងមកុដប្រចាំឆ្នាំ ២០១៧ បានទៅលើកញ្ញារឿន ណាត់។

ណាហ្គាវើលដ៍ បានផ្តល់រង្វាន់ដែលមានទឹកប្រាក់ ១០.០០០ (មួយម៉ឺនដុល្លារអាមេរិក) ដែលមានស្មើនឹងកញ្ចប់ស្នាក់នៅ ម្ហូបអាហារ និងភេសជ្ជៈ និងស៉្បាសម្រាប់កញ្ញាឯកកម្ពុជាឆ្នាំ ២០១៧ ទាំង ៥ រូប ។

ណាហ្គាវើលដ៍បានបន្តមោទនភាពរបស់ខ្លួនជាសណ្ឋាគារដៃគួផ្លូវការក្នុងរាជធានីភ្នំពេញម្តងទៀតដែលបានផ្តល់កន្លែងស្នាក់នៅលំដាប់ផ្កាយ ៥ រយៈពេល ១០ ថ្ងៃដល់បេក្ខនារីកញ្ញាឯកវគ្គផ្តាច់ព្រ័ត្រទាំង ២០ រូប។ សណ្ឋាគារណាហ្គាវើលដ៍ ក៏បានផ្តល់ជាទីតាំងផ្លូវការសម្រាប់ការប្រកួតជម្រុះក្នុងរាជធានីភ្នំពេញ និងសន្និសីទបង្ហាញបេក្ខភាព ២០ រូបចុងក្រោយផងដែរនៃកម្មវិធីប្រកួតកញ្ញាឯកឆ្នាំ ២០១៧ នេះ។ លើសពីនេះទៅទៀត មុនរាត្រីគ្រងមកុដវគ្គផ្តាច់ព្រ័ត្រនេះ បេក្ខនារីដ៏ស្រស់ស្អាតទាំង ២០ រូបនេះបានចូលរួមក្នុងសកម្មភាពសង្គមជាមួយក្រុមការងារសង្គមណាហ្គាវើលដ៍បេះដូងសប្បុរស រួមមានការដាំ

កូនឈើ និងការបណ្តុះបណ្តាលកីឡាបាល់ទាត់ជាមួយក្លឹបបាល់ទាត់ណាហ្គាវលដ៍ព្រមទាំងបានដើរបង្ហាញម៉ូដពិសេសនៅឆាកជាន់ផ្ទាល់ដីនៅណាហ្គាវើលដ៍នៅមុនរាត្រីគ្រងមកុដថែមទៀតផង។

ណាហ្គាវើលដ៍ សូមអបអរសាទរដល់បេក្ខនារីកញ្ញាឯកវគ្គផ្តាច់ព្រ័ត្រទាំង ២០ រូប និងជ័យលាភី ៥ រូបនេះដែលនឹងតំណាងឲ្យប្រទេសកម្ពុជាជាមួយមោទនភាព និងសមត្ថភាពពិសេសលើឆាកអន្តរជាតិខណៈជួយលើកកម្ពស់សម្រស់ និងភាពថ្លៃថ្នូររបស់សុភាពនារីខ្មែរទៅកាន់ទស្សនិកជនមកពីជុំវិញពិភពលោក។

អំពីណាហ្គាវើលដ៍®
ស្នាក់នៅ កម្សាន្តស្រស់ស្រូបទិញទំនិញ និងប្រជុំនៅណាហ្គាវើលដ៍ មណ្ឌលកម្សាន្តប្រចាំតំបន់ទន្លេមេគង្គ។

ណាហ្គាវើលដ៍ ស្ថិតនៅទីតាំងយុទ្ធសាស្ត្រក្នុងរាជធានីនៃប្រទេសកម្ពុជាដែលមានទេសភាពស្រស់ត្រកាលទាក់ទាញនៅជាប់ទន្លេមេគង្គ និងទន្លេសាប និងជាមជ្ឈមណ្ឌលសេដ្ឋកិច្ចមួយក្នុងរាជធានីភ្នំពេញ។

ណាហ្គាវើលដ៍ភ្នំពេញគឺជាសណ្ឋាគារ និងមណ្ឌលកម្សាន្តឈានមុខគេក្នុងប្រទេសកម្ពុជាដែលទទួលបានពានរង្វាន់អន្តរជាតិជាច្រើនក្នុងវិស័យបដិសណ្ឋារកិច្ច និងទេសចរណ៍។ ណាហ្គាវើលដ៍ ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនណាហ្គាខបដែលជាក្រុមហ៊ុនមេដែលបានចុះបញ្ជីក្នុងទីផ្សារភាគហ៊ុនហុងកុង។

ជាមួយការពង្រីកបន្ថែមថ្មីចុងក្រោយ ណាហ្គាវើលដ៍ មានបន្ទប់ប្រភេទស្វីត និងដឺលុច្សជាង១៦៥៨ បន្ទប់ជាមួយការបើកដំណើរការអាគារសាខាថ្មីភោជនីយដ្ឋាន និងក្លឹប ២៧ កន្លែង មណ្ឌលស្ប៉ាដ៏ប្រណីតហាងលក់ទំនិញរួចពន្ធ រួមមានក្រុមហ៊ុន China Duty Free Groupដែលជាផ្សារទំនើបក្រោមដីទីមួយក្នុងប្រទេសកម្ពុជាដែលមានលក់ទំនិញម៉ាកអន្តរជាតិល្បីៗ សេវាកម្សាន្តសម្បូរបែប រួមមានកាស៊ីណូ សាលប្រជុំបំពាក់ទៅដោយបរិក្ខារទំនើបៗនិងជាសណ្ឋាគារដែលមានសាលសន្និសីទធំជាងគេក្នុងព្រះរាជាណាចក្រកម្ពុជាដែលអាចទទួលប្រតិភូច្រើនជាង ១.០០០ នាក់ និងរោងកុនដែលមានកៅអីប្រមាណ ២.០០០ ដែលនឹងបើកដំណើរការក្នុងពេលឆាប់ៗនេះ។

សម្រាប់សំណួរទាក់ទងការផ្សព្វផ្សាយ ឬរូបថត សូមទាក់ទង ៖

Ms. Melanie Loong

Senior Marketing Communications Manager

Tel: (+855) 10 737 684

Email: melanieloong@nagaworld.com

Ms. Phouk Solinda

Brand Executive

Tel: (+855) 15 618 886

Email: phouksolinda@nagaworld.com

 

អត្ថបទ៖ ស ដារា


ចែករំលែក៖