ព័ត៌មានទាន់ហេតុការណ៍៖

ក្មេង​ប្រុស​អាយុ​៥ឆ្នាំម្នាក់ត្រូវចរន្ទអគ្គីសនីឆក់ស្លាប់ ​ខណៈរពិសទៅលេងព្រីភ្លើង ពេលឪពុកដេកលក់

ចែករំលែក៖

ខេត្តព្រះសីហនុ៖​ ក្មេង​ប្រុស​អាយុ​៥ឆ្នាំម្នាក់​បានឆក់ខ្សែ​ភ្លើងស្លាប់ ពេល​ឪពុក​សម្រាក​ មិន​ដឹង​កូន​លេង​ព្រីភ្លើងនៅ​វេលាម៉ោង៤និង១០នាទីរសៀល ថ្ងៃទី១ ខែកញ្ញា​ ឆ្នាំ២០១៧ស្ថិតក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

តាមប្រភពព័ត៌មានពី​សមត្ថកិច្ច​នគរបាល​ស្រុក​ព្រៃនប់​បាន​ឲ្យ​ដឹង​ថា ក្មេងរងគ្រោះ​ឈ្មោះពឹង រស្មី ភេទប្រុស អាយុ៥ឆ្នាំ ឪពុកឈ្មោះ ចាន់ សុភក្រ័ អាយុ៣៤ឆ្នាំ​ និង​ម្ដាយ ឈ្មោះណុប ចាន់ អាយុ២៦ឆ្នាំ។

ប្រភពដដែលបានបន្តទៀតថា តាមការរៀបរាប់​ របស់ឪពុកក្មេងរងគ្រោះក្រោយពេល​ហូបបាយថ្ងៃត្រង់​រួច​ កូន​របស់​គាត់​ បានមកដេក ជាមួយលើគ្រែ ក្នុងផ្ទះ រហូតដល់ម៉ោង៤និង១០នាទីគាត់​បាន​ក្រោកឡើង​ដើម្បី​ ទៅ​ដឹក​ប្រពន្ធពី​កន្លែង​ ធ្វើការ​ ក៏ឃើញកូនដួលដេក ទៅនឹងដី ក្បែរគ្រែ​ដោយដៃកាន់ជាប់​ព្រីខ្សែភ្លើង មានស្នាមខ្លោច ម្រាមដៃខាងឆ្វេងបានស្លាប់នៅនឹងកន្លែង។

បច្ចុប្បន្នសពក្មេងរងគ្រោះត្រូវបានក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ ឆ្លាម សមុទ្រ


ចែករំលែក៖