ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខេត្តសម្រេចវះកាត់ដំបៅមហារីករុករានដីព្រៃដៃគូសំរោង និងប្រជាពលរដ្ឋ៩៥គ្រួសារ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ រួមដំណើរដោយក្រុមការងារ មន្ទីរជំនាញស្ថាប័នពាក់ព័ន្ធនានា និងអាជ្ញាធរមូលដ្ឋានមានសមត្តកិច្ចប្រដាប់អាវុធ ចុះដោះសា្រយករណីរុករានឈូសឆាយដីព្រៃ(ដីព្រៃដៃគូរសំរោង)របស់រដ្ឋធ្វើជាកម្មសិទ្ធិ និងប្រជាពលរដ្ឋចំនួន ៩៥គ្រួសារ។

ប្រតិបត្តិការចុះវះកាត់ដំបៅមហាករណីដីព្រៃខាងលើ ធ្វើឡើងនាព្រឹក ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ នៅតំបន់ដីព្រៃដៃគូរសំរោង ត្រង់ចំណុចវាល ១ និងវាល ២ ស្ថិតក្នុងភូមិអង្រ្គង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីកម្លាំងចុះប្រតិបត្តិការខាងលើបានឲ្យដឹងថា ករណីនេះស្ទើរក្លាយទៅជាដំបៅមហារីកវៀតយកដីព្រៃ(ដីព្រៃដៃគូរសំរោង)ពីសំណាក់បងប្អូនប្រជាពលរដ្ឋ ក៍អាចមានការជាប់ពាក់ព័ន្ធជាមួយអាជ្ញាធរខ្លះៗផងដែរ ដែលបញ្ហានេះបានកើតមានឡើងជាយូមកហើយ បើទោសជាសមត្តកិច្ចជំនាញស្ថាប័នពាក់ព័ន្ធចុះទប់ស្កាត់យ៉ាងណាក្តី ក្រោយសារព័ត៌មានក្នុងស្រុកមួយចំនួនបានធ្វើការចេញផ្សាយជាញឹកញាប់មកហើយនោះ ជាលទ្ធផល៖ គេមើលឃើញ និងរកឃើញផ្ទៃដីព្រៃក្លាយជាវាលល្វឹងល្វើវាលហោដ្ឋានជាច្រើនហិកតា មានដំណាំហូបផ្លៃខ្លះៗដូចជា.ចេក.ល្ហុង។ល។ និងដំណាំកសិកម្មដូចជា.សណ្ដែក.ពោត.ដំឡូងជាដើម មានផ្ទះតូចធំ និងមានពលរដ្ឋរស់នៅរាយប៉ាយសរុបប្រមាណចំនួន ៩៥គ្រួសារ មានចំនួន ៧០គ្រួសារ មកពីតាមបណ្ដាស្រុកនានានៃខេត្តពោធិ៍សាត់ ចំណែកចំនួន ២៥គ្រួសារផ្សេងទៀតមកពីតាមបណ្ដាខេត្តផ្សេងៗដូចជា.ខេត្តប៉ៃលិន.បន្ទាយមានជ័យ.បាត់ដំបង.កំពត និងកណ្ដាលផងដែរ។

ប្រភពព័ត៌មានខាងលើបន្តថា ក្នុងនោះត្រូវបានគេដឹងដែរថា ប្រជាពលរដ្ឋទាំងអស់នេះពួកគាត់បានមកស្នាក់នៅ និងកាប់រុករានដីព្រៃតាមរយៈមេខ្យល់ឬមកស្នាក់នៅដើម្បីអារឈើពេលនៅយូៗក៍ក្លាយជាបែបនេះ ហើយក៍អាចមានជាប់ពាក់ព័ន្ធជាមួយអាជ្ញាធរខ្លះៗផងដែរ ហើយក៍មានមនុស្សជាប់ពន្ធនាគារទៀតផងដែរក្នុងករណីខាងលើនេះ។

ដូច្នេះបញ្ហាហើយទើបលោក អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ សម្រេចវះកាត់ដោយតំរ៉ូវឲ្យប្រជាពលរដ្ឋស្រុកទាំងអស់ចំនួន ៩៥គ្រួសារ ចាប់ផ្ដើមរូសរើផ្ទះសម្បែងពីពេលនេះជាបណ្ដើរៗទៅ ហើយថ្នាក់ខេត្តក៍ប្រឹងប្រែងរកដីសាមទានសេដ្ឋកិច្ចដើម្បីដោះដូរជូនផងដែរ ចំពោះដំណាំដាំដុះអាចចេញចូលប្រមូលផលបាន នៅពេលប្រមូលផលរួចរាល់ហើយនោះនឹងមិនមានវត្តមានទៀតឡើយ៕ ប៉ឹម ពិន


ចែករំលែក៖