ព័ត៌មានទាន់ហេតុការណ៍៖

ដឹកស្រីស្នេហ៍ដើរលេងយប់អធ្រាត្ររហូតទាល់តែហ្វូងចោរវាយប្លន់ម៉ូតូយកទៅបាត់

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់​​ជិះដឹកស្រីស្នេហ៍ដើរលេង កំពុងតែសាសងគ្នាតាមផ្លូវ ត្រូវជនសង្ស័យមួយក្រុមវាយប្លន់ យកម៉ូតូបានសម្រេចហើយគេចខ្លួនបាត់ដោយសុវត្ថិភាព។

ហេតុការណ៍​នេះ​បង្កឲ្យមានការភ្ញាក់ផ្អើលកាលវេលាម៉ោង ១១និង០០នាទីយប់ ​ថ្ងៃទី​០៣ ខែ​កញ្ញា​ ឆ្នាំ​២០១៧ ស្ថិត​នៅ​តាមបណ្តោយផ្លូវជាតិលេខ៣ ចំណុចប្រេងសូគីមិច ភូមិព្រៃកំបុត សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះឈ្មោះ ប៊ុត ចំរុង ភេទប្រុសអាយុ ១៧ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះជួល បុរីសន្តិភាព២ ភូមិដំណាក់ត្រយឹង សង្តាត់ពងទឹក ខណ្ឌដង្កោ មានស្រុកកំណើតនៅស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។

ម៉ូតូដែលត្រូវជនសង្ស័យប្លន់យកម៉ាកឌ្រីមសេរី ២០១៦ ពណ៌ខ្មៅ ពាក់ស្លាក់លេខ ភ្នំពេញ1FR-1705។

តាមប្រភពបាននិយាយថា នៅមុនពេលកើតហេតុ​ជនរងគ្រោះបានឌុបនារីម្នាក់​ត្រូវជាសង្សារដោយជិះចេញពីបុរីសន្តិសន្តិភាព២ ក្នុងទិសដៅពីត្បូងទៅជើង។ លុះបើកមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យចំនួន៥នាក់ ជិះម៉ូតូ២គ្រឿងក្នុងទិសដៅបញ្ច្រាសគ្នាហើយនៅពេលជនសង្ស័យឃើញជិះបកក្រោយគៀបម៉ូតូខ្លួន(ជនរងគ្រោះ)ហើយបានយកដុំឥដ្ឋគប់ទៅលើ​ខ្លួន​បណ្តាលឲ្យត្រូវ​ក្បាលផ្នែកខាងស្តាំរងរបួសស្រា​ល ខណៈ​នោះ​ខ្លួន​ភ័យ​ជិះម៉ូតូ​ចូលការាស់សាំង​។ ប៉ុន្តែ​ជនសង្ស័យបានដេញវាយទៀត ហើយយកម៉ូតូពី​ខ្លួន​ចេញទៅបាត់។

ក្រោយពេលកើតហេតុជនរងគ្រោះទាំង២នាក់មកដាក់ពាក្យ​បណ្តឹងនៅប៉ុសិ៍្តនគរបាលចោមចៅដើម្បីឲ្យជួយស្រាវជ្រាវរកមុខសញ្ញាខាងលើមក​ផ្ដន្ទាទោស​ទៅ​តាមច្បាប់៕ ​សុខាសែនជ័យ


ចែករំលែក៖