ព័ត៌មានទាន់ហេតុការណ៍៖

អ្នកមេម៉ាយរងថ្មបាក់ ស្គាល់ប្រុសស្នេហ៍បានជាងពីរអាទិត្យបោកប្រាស់ម៉ូតូគេទៅបាត់

ចែករំលែក៖

ភ្នំពេញ: ស្ត្រីមេម៉ាយម្នាក់ ក្រោយពីទទួលការលួងលោមសុំស្នេហ៍ សុំរួមមេត្រីពីបុសម្នាក់តាម រយៈឆាតឆ្លើយឆ្លងក្នុងហ្វេសប៊ុកធ្វើឲ្យនាងទន់ចិត្តរួមរស់ជាមួយបុរសនោះប្រៀបដូចជាប្តីប្រពន្ធរៀបការពេញច្បាប់ជាងពីរសប្តាហ៍ទៅហើយមិនគួរណា ស្នេហាផ្អែមត្រជាក់ក្លាយជាល្វីងចត់ ដោយសារប្រុសស្នេហ៍ឆបោកយកម៉ូតូអ្នកជិតខាង រត់គេចខ្លួនទៅបាត់ ទុកឲ្យនាងរងទុក្ខប្រឈមមុខនឹងច្បាប់ជាមួយម្ចាស់ម៉ូតូ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៤ល្ងាច ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ បន្ទាប់ពី ប្រុសព្រានខ្ចីម៉ូតូអ្នកជិតខាងបាត់១យប់១ថ្ងៃ មិនឃើញវិលមកវិញ ទើបម្ចាស់ម៉ូតូ និងអ្នកមេម៉ាយដឹកដៃគ្នាចូលប៉ុស្តិ៍នគរបាលឲ្យជួយដោះស្រាយ កាលពីព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧នេះ ។

ស្រី្តមេម៉ាយដែលចាញបោកប្រុសព្រាននោះឈ្មោះ រស់ ផល្លា អាយុ៣៧ឆ្នាំ មុខរបរ កម្មការិរោងចក្រ ស្នាក់នៅបន្ទប់ជួលជាន់ទី១ បុរីរុងរឿង ភូមិទួលពង្រ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកប្រុសស្នេហ៍បោកប្រាស់យកម៉ូតូគេទៅបាត់ ឈ្មោះ ជា តារា អាយុ៣៤ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅជាមួយគ្នាទើបបានជាង២សប្តាហ៍ប៉ុណ្ណោះ ។

រីជនរងគ្រោះ ជាម្ចាស់ម៉ូតូ មានឈ្មោះ អឿ ថៃ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលក្នុងបុរីរឿងរឿង ភូមិទួលពង្រ សង្កាត់ចោមចៅ ត្រូវ ជនសង្ស័យបោកយកម៉ូតូ ម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម1C-4249។

តាមសម្តីស្ត្រីឈ្មោះ រស់ ផល្លា បានឲ្យដឹងថា ខណ:ដែលខ្លួនជាស្ត្រីមេម៉ាយ ស្នាក់នៅម្នាក់ឯង នៅបន្ទប់ជួល រួមជាមួយរបរការងារជាកម្មការនីរោងចក្រឯទៀតជាច្រើន។ នៅក្នុងសប្តាហ៍ដើមខែសីហាស្រាប់តែបុរសម្នាក់ឈ្មោះជា តារា ទូរស័ព្ទច្រឡំលេខចូលនាង នាងប្រាប់ថាច្រឡំលេខទេពូ។បន្ទាប់មកបុរសនេះបានមកលួងលោមសុំស្នេហ៍តាមរយ:ទូរសព្ទរួចក៏វេចបង្វេចមកសុំរួមរស់ក្នុងបន្ទប់ជួលជាមួយគ្នាដូចប្តីប្រពន្ធរៀបការពេញច្បាប់ព្រមទាំងបានសន្យា នឹងរៀបការជាមួយគ្នាទៀតផង។លុះពេលរួមរស់ជាមួយគ្នា អស់រយ:ពេលបានជាង២សប្តាហ៍ប៉ុណ្ណោះដោយ មកដល់ល្ងាច ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ឈ្មោះជា តារា បានទៅខ្ចីម៉ូតូអ្នកជិតខាងជិះទៅទិញអូហូបមួយភ្លែតបែរជា ជិះគេចខ្លួនទៅបាត់ធ្វើឲ្យនាងទទួលរងថ្មបាក់និង ប្រឈមមុខជាមួយម្ចាស់ម៉ូតូទៀត ។

តាមសម្តីបុរសជាម្ចាស់ម៉ូតូវិញ បានឲ្យដឹងថា រឿងនេះគាត់មិនដឹងថាស្រី្តមេម៉ាយរូបនេះចាញ់បោកប្រុសស្នហ៍មិនស្នហ៍អីនោះទេ សំខាន់គាត់សាងស្នេហ៍ជាមួយគ្នាល្អូកល្អិនជាងស្នហ៍វ័យក្មេងទៅទៀត។ ដូច្នេះស្រី្តរូបនេះត្រូវតែទទួលខុសត្រូវសងម៉ូតូគាត់ឲ្យបាន ។

យ៉ាងណាក្រោមការ សម្របសម្រួលពីមន្រី្តនគរបាលយុត្តិធម៌នាងរស់ ផល្លា សុខចិត្តផ្តល់ សំណងបង់រំលស់ដល់ជនរងគ្រោះ ក្នុង១ខែ ៥០ដុល្លារ នូវតម្លៃម៉ូតូ៨០០ដុល្លារទើបបញ្ចប់រឿងបាន៕ ប្រាថ្នា


ចែករំលែក៖