ខេត្តឧត្តរមានជ័យ៖ មន្រ្តីយោធាម្នាក់ បម្រើការងារនៅអង្គភាពកងពលតូចលេខ ៨ វរៈ៣៨២កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ ២០១៧ បានអះអាងថា លោកត្រូវបានមេ អង្គភាពបណ្ដេញចេញពីការងារហើយ ឈ្មោះរបស់គាត់និងដីរបបត្រូវគេយកទៅ លក់ឲ្យអ្នកផ្សេងបាត់ហើយ។
ជាមួយអ្នកយកព័ត៌មាននគរវត្តមន្រ្តីយោធា ឈ្មោះឌឿក ញ៉ន ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិអូរអង្រែ ឃុំត្រពាំងតាវ ស្រុកអន្លង់ វែង អតីតមន្រ្តីយោធានៅអង្គភាពខាងលើមានអត្តលេខ២០២៨០៤ បាន រៀបរាប់ថា រូបលោកបានចូលបម្រើការងារ នៅក្នុងអង្គភាពកងពលតូចលេខ៨វរៈ ៣៨២ អស់រយៈពេល១៦ឆ្នាំមកហើយ ចាប់តាំងពីឆ្នាំ១៩៩៨។ កាលណោះមាន លោកយឹម ពឹម នៅជាមេបញ្ជាការកងពល និងលោក ចាន់ សុខុន នៅជាមេបញ្ជា ការវរៈ៣៨២ហើយកាលណោះការងារ របស់លោកប្រព្រឹត្តទៅដោយរលូន។ លោកបានបន្តថា មកដល់សម័យលោក ភិន គល់ពៅ ជាមេបញ្ជាការរងវរៈ៣៨២ គឺចេះតែរករឿងលោកមិនលស់ពេល ហើយរហូតគាត់(ភិន គល់ពៅ)បាន បណ្ដេញគាត់ចេញពីអង្គភាពដោយសារ តែលោកសុំច្បាប់ទៅមើលប្រពន្ធឈឺ ។
លោកឌឿក ញ៉ន បានបន្តថា មុនគេ បណ្តេញគាត់ចេញពីអង្គភាព គឺលោកបាន សុំច្បាប់១សប្តាហ៍ដើម្បីទៅមើលប្រពន្ធ ឈឺធ្ងន់នៅភូមិអូរអង្រែ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង។ ក៏ប៉ុន្តែការសុំច្បាប់ របស់គាត់មិនបានធ្វើលិខិតស្នាមទេ គឺសុំដោយផ្ទាល់មាត់ និងមានការអនុញ្ញាត ពីមេបញ្ជាការរង(គ៣ វរៈ៣៨២) តែ ចៃដន្យ និងអកុសលប្រពន្ធរបស់បាន ទទួលមរណភាព ទើបធ្វើឲ្យមានការអូស បន្លាយពេលក្នុងការរៀបចំពិធីបុណ្យសពឲ្យប្រពន្ធហួសច្បាប់ កំណត់ដល់ទៅ១ខែ។ បន្ទាប់ពីបញ្ចប់ការធ្វើបុណ្យសពលោក ក៏រៀបចំសម្ភារចូលអង្គភាពវិញ តែមុននឹង ទៅលោកបានទូរស័ព្ទទៅលោក ភិន គល់ពៅ មេបញ្ជាការរងវរៈ៣៨២ ។ ពេលនោះ លោក ភិន គល់ពៅ បានឆ្លើយ តបថាមិនបាច់មកទេ ព្រោះឈ្មោះឯងត្រូវ បញ្ចូលទៅឲ្យអ្នកផ្សេងហើយ ។ កាលបើ បានឮបែបនេះរូបលោកមានការតក់ស្លុតយ៉ាងខ្លាំងព្រោះប្រពន្ធទើបនឹងទទួល មរណភាព ឯខ្លួនឯងត្រូវមេបញ្ជាការអង្គភាពបណ្តេញចេញពីការងារទៀត ។
អតីតមន្រ្តីយោធារូបនេះបានបន្ថែមថា គាត់សោកស្តាយយ៉ាងខ្លាំង ពិសេសឈ្មោះជាមន្រ្តីយោធាខំតសូ៊លើសមរភូមិច្រើនឆ្នាំ មកហើយៗត្រូវគេលុបឈ្មោះចោលយក ទៅលក់ឲ្យអ្នកផ្សេងទៅវិញ ។
លោករំលឹកថា នៅក្នុងជួរកងទ័ពលោក មានស្នាដៃការពារទឹកដីជាច្រើនសមរភូមិ ជា ពិសេសព្រឹត្តិការណ៍រវាងកងទ័ពកម្ពុជា-ថៃ នៅទិសប្រាសាទព្រះវិហារ ដោយលោក បានឈរជើងនៅខែ្សត្រៀមជួរមុខជានិច្ច ដូចជានៅមុខវត្តគីរីស្វារៈ និងនៅវាលឥន្រ្ទី ព្រមទាំងភ្នំទ្រព្យ ។
លោកបានបន្តទៀតថា ការបណ្តេញ លោកចេញពីមន្រ្តីយោធារហូតមកដល់ពេលនេះ បើទោះមានរយៈពេលយូរមកហើយក្តីធ្វើឲ្យរូបគាត់មានអារម្មណ៍ស្ទើរឆ្កួត ព្រោះ ស្នាដៃដែលខំតសូ៊ក្នុងសមរភូមិមិនអាច បំភ្លេចបានទោះបែកប្រពន្ធកូន ។ ដូច្នេះ ភាពអយុតិ្តធម៌នេះរូបគាត់សូមអំពាវនាវ ដល់ថ្នាក់ដឹកនាំក្រសួងការពារជាតិ ពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលអាចជួយរកយុត្តិធម៌ជូនគាត់បាន ។
ជុំវិញការលើកឡើងរបស់អតីតមន្រ្តី យោធាខាងលើនេះ នគរវត្តមិនអាចរកការ ពន្យល់ពីលោក ភិន គល់ពៅ មេបញ្ជាការ រងវរៈ៣៨២បានទេ ។ ដោយឡែកលោក ឧត្តមសេនីយត្រី ចាន់ សុខុន មេបញ្ជា ការរងកងពលតូចលេខ៨បានឲ្យដឹងថា ករណីនេះមិនមែនមានអ្នកណាលក់ឈ្មោះគាត់ ទេ តាមពិតបុគ្គលខាងលើនេះរវល់ ទៅរុករកឈើគ្រញូងតែមិនរវល់ពីការងារទាហានតែដល់ពេលអស់ឈើគ្រញូង ទើបមករកធ្វើទាហានវិញ ៕ ប៉ែន នួន